តើ​អ្វី​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ទាំង៥ ដើម្បី​ជំរុញ​ភាពជោគជ័យ​ក្នុង​អាជីវកម្មនាពេល​អនាគត

ដោយៈ​ចរិយា

ភ្នំពេញៈ បណ្ដាល​ក្រុមហ៊ុន​គួរតែ​ប្រើប្រាស់​វិធីសាស្ត្រសំខាន់ៗ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នាំ ដែល​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ និង​ការរីកចំរើន​របស់​ក្រុមហ៊ុន។

ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ​ទាំង៥ ដែល​លោកអ្នក​ត្រូវអនុវត្ត​ជា​ចាំបាច់:

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ការពង្រឹង​និង​ពង្រីក​សេវាកម្ម​អោយ​កាន់តែ​ប្រសើរឡើង

លោកអ្នក​ត្រូវ​កែប្រែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ចាស់ ដែល​រាំងស្ទះ​ដល់​ការផ្ដល់​ពត៌មាន​ជូន​អតិថិជន ដំណើរការ​ការផ្ដល់សេវា​កម្ម​ទៅកាន់​អតិថិជន ត្រូវមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ជោគជ័យ និង​ការ​ប្រតិបត្តិការ​របស់​អតិថិជន​ជាមួយ​អាជីវកម្ម លោក អ្នក​ត្រូវមាន​ភាពងាយស្រួល រលូន ច្បាស់លាស់ សាមញ្ញ​និង​រហ័ស​ទាន់​ចិត្ត។

គ្រប់​ពេលដែល​មានការ​ប្រតិបត្តិ​ការកើតឡើង ជាពិសេស​សុវត្ថិភាព​គ​ណ​នី​ទឹកប្រាក់​របស់​អតិថិជន ត្រូវតែ​រៀបចំ​ប្រព័ន្ធ​ការពារ​ទុកជាមុន។ រាល់​បញ្ហាផ្សេងៗដែល​អាច​កើតឡើង​បាន ហើយ​អតិថិជន​អាចធ្វើ​ការត្រួតពិនិត្យ​គណនី​ផ្ទាល់ខ្លួន តាម​វិធី​ងាយស្រួល​គ្មាន​ការបារម្ភ បន្ទាប់ពី​ពួកគេ​បា​នប​ញ្ជូ​ល​លេខ​សំងាត់​គណនី​ទឹកប្រាក់​រួច នឹង​ជួយ​កសាង​ទំនាក់ទំនង​ឱ្យ​កាន់តែ​រឹងមាំ ជាមួយ​អាជីវកម្ម​លោកអ្នក​ទៅ​ថ្ងៃ​ខាងមុខ​ផងដែរ។

២. ការទូទាត់​ប្រាក់​ដោយរ​ក្សាគ​ន្លាត​ទំនាក់​ទំ​ង រវាង​អតិថិជន​និង​អាជីវកម្ម

អ្នកប្រើប្រាស់ ម៉ា​ស្ទ័​រកា​ត៧៩%នៅ​ជុំវិញ​ពិភពលោក​បា​ឆ្លើយថា ពួកគេ​កំពុង​ប្រើប្រាស់​សេវា​ការទូទាត់ ដែល​មិនមាន​ទំនាក់ទំនង ដោយសារតែ​ការព្រួយបារម្ភ​ពី​សុវត្ថិភាព និង​ចំណេញ​ពេលវេលា​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ។

ដូច្នេះ​ការទូទាត់​បែបនេះ និង​ចាក់​ឬ​ស​នៅក្នុង​ទីផ្សារ ដែល​មិនសូវ​អភិវឌ្ឍន៍​ហើយ​ត្រូវបាន​បំពេញបន្ថែម នៅក្នុង​វ​ស្រទាប់​មនុស្សពេញវ័យ។ តាមរយៈ​ការកែប្រែ​ប្រព​ន្ធ័​បង់ប្រាក់ ដើម្បី​សម្រួល​ដល់​ការឆែកឆេរ ដោយ​មិនចាំបាច់​ប៉ះពាល់ និង​ធ្វើឱ្យ​មនុស្ស​ស្ងប់​អារម្មណ៍ មិនមាន​ការព្រួយបារម្ភ​ពី​ការឆ្លង​ពី​ជំងឺ​រាតត្បាតផ្សេងៗ និង​ធានាថា​ពួកគេ​ទទួលបាន​បទពិសោធន៍​ល្អប្រសើរ​ឡើង នៅពេល​អនាគត។

៧៤%នៃ​អ្នកចូលរួម​ឆ្លើយបាន​និយាយថា ពួកគេ​នឹង​បន្ត​ប្រើប្រាស់​សេវា​នេះ​ដដែល បន្ទាប់ពី​ជំងឺ​រាតត្បាត Covid-19បាន​ចប់។

៣. បង្កើត App ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​អ្នក

បង្កើត​កម្មវិធី​App ដែល​ចាត់​ទុកដូចជា​អ្នកជំនាញ តំណាងឱ្យ​អាជីវកម្ម​អ្នក មាន​ពត៌មាន​សំ​ម្បូ​រ​បែប​ទាក់ទង​ទាំងអស់ និង​ត្រូវ​ផ្សព្វផ្សាយ​ដោយ​ត្រឹមត្រូវ រួម​ទាំំ​ង​ការឆ្លើយតប​រហ័ស​ទាន់​ចិត្ត ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​ទាំង​អ្នកទិញ និង​ម្ចាស់​អាជីវកម្ម​ទៅវិញទៅមក។

យើង​ដឹងថា​មនុស្ស​កំពុង​ប្រើប្រាស់​កម្មវិធី Apps ផ្សេងៗ ដើម្បី​ទទួលបាន​នូវ​អ្វីដែល​ថ្មី ដែល​ពួកគេ​ត្រូវការ​និង​ចង់បាន។ វា​ក៏​ឆ្លើយតប​ទៅនឹង​តម្រូវការ ដែល​កំពុងតែ​កើនឡើង​សម្រាប់​ជំរើស​ដ៏​ល្អ​មួយ នៃ​សេវាកម្ម​របស់​អាជីវក​ម្ម​ផងដែរ។

៤. ប្រៀបធៀប​អាជីវកម្ម​របស់​អ្នក​ជាមួយនឹង​ការប្រកួតប្រជែង​នៅលើ​ទៅ​ផ្សារ

អតិថិជន​អាមេរិក៨៣% បាន​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច កុំព្យូទ័រ សៀវភៅ តន្ត្រី សេវាកម្ម​ដំណើរ​កំសាន្ត ភាពយន្ត និង​របស់របរ​ជាច្រើន​ទៀត មុនពេល​សម្រេចចិត្ត​ទិញ​ផលិតផល​ពី​ហាង​លក់ទំនិញ ក៏ដូចជា​តាម​វេ​ប​សាយ​ជាដើម។

ការ​មាន​សមត្ថភាព​ជំនាញ របស់លោក អ្នក​លើ​ការប្រៀបធៀប​តម្លៃ​ទំនិញ រឺក៏​សេវាកម្ម និង​តាមដាន​ការប្រកួតប្រជែងផ្សេងៗលើ​ទីផ្សារ រួមទាំង​ឥរិយាបទ​ទិញ​អីវ៉ាន់​របស់​អតិថិជន​ទាំង​ក្នុង​អាជីវកម្ម​លោកអ្នក និង​អាជីវកម្ម​គូប្រកួត​ប្រជែង។

ត្រូវ​ធ្វើឱ្យ​អតិថិជន​របស់​អ្នក​ពេញចិត្ត និង​ធ្វើការ​ប្រៀបធៀប​ជាមុន ដើម្បី​ស្វែងយល់​ពី​តម្លៃពិត​ប្រាកដ​នៃ​ផលិតផល​របស់​អ្នក មុននឹង​ពួកគេ​សម្រេចចិត្ត​ទិញ​គូប្រជែង​របស់​អ្នក។ ធ្វើការ​បង្កើន​កម្មវិធី​បច្ចេកវិទ្យា ឱ្យ​សមស្រប​ទៅតាម​បរិបទ​សង្គម​បច្ចុប្បន្ន ដើម្បី​ត្រៀម​ទទួល​អតិថិជនថ្មីៗ និង​អាចឆ្លើយតប ការប្រតិបត្តិ​ការ​ជាមួយ​អតិថិជន​មាន​ប្រសិទ្ធិភាព​ខ្ពស់។

៥. ភ្ជាប់​ឧបករណ៍ ឬ​កម្មវិធី​ទំនាក់ទំនង ជាមួយ​អតិថិជន​ឡើងវិញ​ច្រើនជាង​មុន

ការសន្ទនា​រវាង​អាជីវកម្ម លោក អ្នក​ជាមួយ​អតិថិជន មិនត្រូវ​បានបញ្ចប់​នោះឡើយ អ្នក​ត្រូវតែ​យល់ដឹង​ពី​ការផ្លាស់ប្ដូរ​ឥរិយាបទ​អ្នកទិញ និង​ដោះស្រាយ​បញ្ហា​របស់​អ្នកទិញ​រហូត​ទទួលបាន​ជោគជ័យ​ក្នុង​ការលក់។

អតិថិជន​អាច​គ្មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​តាមដាន​ពី​អាជីវកម្ម​របស់លោក​អ្នក ដូចនេះ​អ្នក​ត្រូវ​ផ្លាស់ប្ដូរ ទៅជា​ការ​ប្រតិបត្តិការ​ប្រភេទ​បច្ចេកវិទ្យា​ច្រើនជាង​មុន ទៅលើ App, Website, Facebook Page, ជាដើម​ដែលជា​កម្មវិធី ដែល​មនុស្ស​ភាគច្រើន​សុទ្ធតែ​មាននៅ​ក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន។ រឺក៏​អាច​បន្ថែម​ដោយ​ការផ្ញើរ​សារ ទៅកាន់​អ្នកទិញ​ថ្មី និង​ចាស់​ដោយផ្ទាល់​អំពើ​ទំនិញ និង​សេវាកម្មថ្មីៗ រឺក៏​ការបញ្ចុះ​តម្លៃ នៅក្នុង​អាជីវកម្ម​របស់​អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here