រដ្ឋាភិបាលថៃអនុម័តវិធានការណ៍សំខាន់ៗចំនួន៤ដើម្បីស្តារ សេដ្ឋកិច្ចឡើងវិញ

ដោយ: លាងហួរ

បាងកក: រដ្ឋាភិបាលថៃបានបង្កើតវិធានការថ្មី ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសថៃដែលបង្កឡើង ដោយសារអត្រាអតិផរណាហក់ឡើងខ្ពស់។

គណៈកម្មាធិការពិសេសរបស់រដ្ឋបាល ទទួលបន្ទុកគ្រប់គ្រងវិបត្តិសេដ្ឋកិច្ច ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអនុម័តវិធានការបន្ទាន់ចំនួនបួន ដោយហៅវាថាជា Quick Win ។

វិធានការទីមួយពាក់ព័ន្ធនឹងការសន្សំថាមពល និងជួយអ្នកធ្វើដំណើរកាត់បន្ថយការចំណាយ ដោយផ្តល់ការបញ្ចុះតម្លៃដល់អ្នកដំណើរធម្មតា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងថាមពល និងដឹកជញ្ជូនត្រូវបានចាត់តាំង ឱ្យដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភ្នាក់ងាររបស់ពួកគេ។

វិធានការទីពីរ គឺដោះស្រាយបញ្ហាថ្លៃដើមផលិតកម្មខ្ពស់ និងកង្វះខាតវត្ថុធាតុដើមកសិកម្ម។  វិធានការទាំងនេះអំពាវនាវ ឱ្យមានការបង្កើនផលិ​តកម្ម និងការប្រើប្រាស់ជីសរីរាង្គ និងវត្ថុធាតុដើម។

វិធានការទី៣ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុរបស់គ្រួសារ និងសហគ្រាសធុនតូច និងមធ្យម (SMEs)។  វិធានការនេះរួមមានការផ្អាកបំណុល ការធានាឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម និងកម្ចីសម្រាប់ប្រតិបត្តិករអាជីវកម្ម។

វិធានការទីបួន អំពាវនាវឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើនសក្តានុពល របស់ប្រតិបត្តិករអាជីវកម្ម ដើម្បីជួយពួកគេក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការទិញគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាថ្មីៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here