នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាចាត់វិធានការថ្មីដើម្បីដោះស្រាយជាមួយ នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ និងអាហារ

ដោយ: លាងហួរ

តូក្យូ:នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃសុក្រនេះថា លោកនឹងណែនាំរដ្ឋាភិបាលរបស់លោក ឱ្យបង្កើតវិធានការបន្ថែម ដើម្បីទប់ស្កាត់ការប៉ះទង្គិចសេដ្ឋកិច្ច ពីការកើនឡើងតម្លៃថាមពល និងអាហារ។

លោក Kishida បាននិយាយថា លោកនឹងចេញបទបញ្ជានេះ នៅក្នុងកិច្ចប្រជុំ នៃគណៈកម្មាការរដ្ឋាភិបាលនៅថ្ងៃចន្ទ ដែលនឹងពិភាក្សាអំពីវិធានការណ៍នានា ដើម្បីជួយអ្នកលក់រាយ និងគ្រួសារទប់ទល់នឹងការកើនឡើងនៃថ្លៃរស់នៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Kishida បានប្រាប់អ្នកយកពត៌មានថា លោកនឹងបញ្ជាឱ្យចាត់វិធានការបន្ថែមទៀត ដែលត្រូវធ្វើដោយផ្តោតលើតម្លៃថាមពល និងអាហារ ដែលបានជំរុញឱ្យអតិផរណា នាពេលថ្មីៗនេះហក់ឡើងខ្ពស់។

ការដោះស្រាយជាមួយនឹងការកើនឡើងតម្លៃ រស់នៅបានក្លាយជាអាទិភាព គោលនយោបាយកំពូលមួយរបស់ លោកKishida ដើម្បីគាំទ្រការប្រើប្រាស់ និងធានាថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ងើបឡើងវិញជានិរន្តរភាពពីការខូចខាតនៃជំងឺរាតត្បាត។

ខណៈពេលដែលអតិផរណា មានកម្រិតតិចតួចជាងប្រទេសជឿនលឿនផ្សេងទៀត អតិផរណាអ្នកប្រើប្រាស់របស់ប្រទេសជប៉ុន បានហក់ឡើងលើសពីគោលដៅ២ភាគរយ របស់ធនាគារកណ្តាល សម្រាប់រយៈពេល៣ខែជាប់គ្នាក្នុងខែមិថុនា ដោយសារតែការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងវត្ថុធាតុដើមសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here