វិស័យផលិតកម្មរបស់កម្ពុជាឈានដល់៧,៥៧ពាន់លានដុល្លារ ក្នុងឆមាសទី១

ដោយ: លាងហួរ

ភ្នំពេញ: អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ទិន្នផលផលិតកម្មរបស់កម្ពុជា បានកើនឡើងដល់៧,៥៧ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ដែលជាការកើនឡើង៧៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោកហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ក្នុងអំឡុងពេលខែមករា ដល់ខែមិថុនាឆ្នាំនេះ ផលិតផលដែលមានតម្លៃ៥,២៦ពាន់លានដុល្លារត្រូវបាននាំចេញ ខណៈដែលផលិតផលមានតម្លៃ២,៣១ពាន់លានដុល្លារ ត្រូវបានដាក់លក់នៅលើទីផ្សារក្នុងស្រុក។

លោកហេង សុខ គង់ បានចាត់ទុកស្ថានភាពនេះថា “ជាការកើនឡើងនៃតម្រូវការទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ បន្ទាប់ពីជំងឺរាតត្បាតកូវីដបានធ្លាក់ចុះនៅទូទាំងពិភពលោក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានមួយថា វិស័យផលិតកម្មត្រូវបានគេប៉ាន់ប្រមាណថា នឹងរួមចំណែក៣៩,៩ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here