ដោយ: លាងហួរ
កូរ៉េ:ទិន្នន័យការិយាល័យគយបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាឱនភាពពាណិជ្ជកម្ម ក្នុងរយៈពេល១០ថ្ងៃដំបូងនៃខែសីហា ដោយសារការកើនឡើង នៃការនាំចូលលឿនជាងការនាំចេញ។
យោងតាមសេវាគយកូរ៉េបានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង មានចំនួន៧,៦៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីថ្ងៃទី១ដល់ថ្ងៃទី១០ខែសីហា។
សមតុល្យ ពាណិជ្ជកម្ម បាន ស្ថិត នៅ ក្នុង ខែ ក្រហម ច្រើន បំផុត នៃ ឆ្នាំ ២០២២នេះ ដោយ មាន ឱនភាព ចំនួន៤,៩ពាន់ លាន ដុល្លារ ក្នុង ខែ មករា ២,៤៨ពាន់ លាន ដុល្លារ ក្នុង ខែ មេសា ១,៦១ពាន់ លាន ដុល្លារ ក្នុង ខែ ឧសភា ២,៥៨ពាន់ លាន ដុល្លារ ក្នុង ខែ មិថុនា និង ៤,៦៧ពាន់ លាន ដុល្លារ ក្នុង ខែ កក្កដា។
ការនាំចេញបានកើនឡើង២៣,២ភាគរយ ពីឆ្នាំមុនដល់១៥,៦៩ពាន់លានដុល្លារ ក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ ហើយការនាំចូលបានកើនឡើង៣៤,១ភាគរយ ដល់២៣,៣៧ពាន់លានដុល្លារ។

ការនាំចូលប្រភពថាមពលសំខាន់ៗចំនួនបី របស់ប្រទេសកូរ៉េខាងត្បូង រួមមានប្រេងឆៅ ឧស្ម័នធម្មជាតិ និងធ្យូងថ្មមានចំនួន៦,១៩ពាន់លានដុល្លារសម្រាប់រយៈពេល១០ថ្ងៃ ដំបូងនៃខែសីហា កើនឡើង៧៤,៩ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕








