រដ្ឋាភិបាលថៃពន្លឿនគម្រោងសាងសង់ផ្លូវដែកតភ្ជាប់ជាមួយផ្លូវដែកឡាវ-ចិន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយៈ សុខុម

វៀងចន្ទន៍: រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ នាចុងខែសីហា នេះដើម្បីពិភាក្សាអំពីការពន្លឿនគម្រោងសាងសង់ផ្លូវដែកមួយខ្សែតភ្ជាប់ប្រទេសថៃ និងផ្លូវដែកឡាវ-ចិន។ នេះបើយោងតាមសារព័ត៌មានឡាវ Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី១០ ខែសីហា។

កាសែតថៃ Bangkok Post បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោកSaksayam Chidchob នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេ​សឡាវ ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលឡាវ និងបណ្ដាសហគ្រិនទាក់ទងនឹងម្រោងសាងសង់ផ្លូវដែក ពីខេត្តណងខៃ (Nong Khai)របស់ថៃ ទៅកាន់រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

ក្រសួងផ្សេងៗទៀតរបស់ថៃ ដែលចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមានទាំងក្រសួងហិរញ្ញវត្ថុ ក្រសួងការបរទេស ក្រសួងកសិកម្ម និងសហករណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងសុខាភិបាលសាធារណៈផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរូបនេះ មានសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងផ្ដោតលើគោលបំណងសិក្សាអំពីសក្តានុពល នៃតំបន់នានា តាមបណ្តោយគម្រោងផ្លូវដែកនេះ សម្រាប់ការសាងសង់ផ្លូវដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវដែក តភ្ជាប់ថៃ-ឡាវ នេះ ស្ពានមួយ នឹងត្រូវសាងសង់កាត់ទន្លេមេគង្គ ដែលអាចបើកបរឆ្លងកាត់បានទាំងរថភ្លើង និងយានយន្ត៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here