ក្រុមហ៊ុនToyota ប្ដេជ្ញាផលិតរថយន្តឱ្យបាន៩,៧លានគ្រឿង ទូទាំងពិភពលោកក្នុងឆ្នាំនេះ

ដោយៈ សុខុម

តូក្យូ: ក្រុមហ៊ុន Toyota Motor បានប្រកាសកាលពីថ្ងៃពុធ ទី១០ ខែសីហា ថា ខ្លួនប្ដេជ្ញាផលិតរថយន្ត ឱ្យបានរហូតដល់ទៅ៩,៧លានគ្រឿងទូទាំងពិភពលោក ក្នុងឆ្នាំសារពើពន្ធ២០២២។

នេះតាមផែនការគ្រោងទុក ទោះបីជាខ្លួនទើបតែប្រកាសផ្អាកផលិ​តកម្មមួយទៀត ដោយសារការរីករាលវីរុសកូវីដ-១៩ យ៉ាងណាក្ដី។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន មួយនេះកំពុងស្វះស្វែងជំរុញផលិតកម្មឱ្យបានឆាប់រហ័សបំផុត បន្ទាប់ពីការបិទខ្ទប់កូវីដ-១៩ នៅក្នុងប្រទេសចិន ហើយកង្វះខាតបន្ទះឈីប ទូទាំងពិភពលោក បានបង្ខំឱ្យក្រុមហ៊ុននេះកាត់បន្ថយការផលិតម្តងហើយ ម្តងទៀតនៅក្នុងត្រីមាសពីខែមេសា ដល់ខែមិថុនា ឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនខ្នាតយក្សមួយនេះគូសបញ្ជាក់ថា ខ្លួននឹងផ្អាកខ្សែសង្វាក់ផលិតកម្មចំនួន៣នៅរោងចក្រMotomachi របស់ខ្លួននៅកណ្តាលប្រទេសជប៉ុន ប៉ុន្មានថ្ងៃនៅខែកញ្ញា ខាងមុខ។

គម្រោងផ្អាកនេះកើតមានឡើង បន្ទាប់ពីក្រុមហ៊ុននេះ បានផ្អាកផលិតកម្មនៅរោងចក្រ Tsutsumi របស់ខ្លួន ដែលបានប្រកាសកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ សប្តាហ៍នេះ។

ក្រុមហ៊ុន Toyota និយាយថា ខ្លួនរំពឹងថានឹងផលិតរថយន្តឱ្យបានប្រមាណ៨៥០.០០០គ្រឿង នៅទូទាំងពិភពលោកក្នុងខែកញ្ញា ហើយនឹងស្វះស្វែងបង្កើនផលិតកម្ម រហូតដល់ខែវិច្ឆិកា ដើម្បីឱ្យដល់គោលដៅអាស្រ័យលើការផ្គត់ផ្គង់គ្រឿងបន្លាស់ និងបុគ្គលិក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here