អាមេរិកផ្តល់ជំនួយចំនួន៨៩លានដុល្លារអាមេរិកដល់អ៊ុយក្រែនដើម្បីបោសសម្អាតគ្រាប់មីនអាវុធ

ដោយ៖ លាងហួរ

អាមេរិក៖ មន្ត្រីមួយរូបបានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តជំនួយចំនួន៨៩លានដុល្លារអាមេរិក ដើម្បីជួយអ៊ុយក្រែន បំពាក់ និងបណ្តុះបណ្តាលក្រុមចំនួន១០០ ដើម្បីបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសម្រាប់រយៈពេលមួយឆ្នាំ។

ការផ្តល់មូលនិធិនេះ គឺជាកម្មវិធីដោះមីនដ៏ធំបំផុត របស់សហរដ្ឋអាមេរិក ដែលមិនទាន់មាន នៅក្នុងប្រទេសអ៊ុយក្រែន ហើយមន្ត្រីរូបនេះបានប្រៀបធៀបបញ្ហាប្រឈមរបស់អ៊ុយក្រែន ទៅនឹងការប៉ុនប៉ងរំសាយអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងប្រទេសវៀតណាម កម្ពុជា និងឡាវ បន្ទាប់ពីសង្រ្គាមអាមេរិកនៃទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ នៅអាស៊ីអាគ្នេយ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីមួយរូបបាននិយាយថា “ប្រសិនបើអ្នកក្រឡេកមើលជម្លោះមួយចំនួន នៅក្នុងអតីតកាល ដែលសង្គ្រាមវៀតណាម ជាឧទាហរណ៍ យើងនៅតែបោសសម្អាតអាវុធ​​ នៅអាស៊ីអាគ្នេយ៍ រយៈពេល៥០ឆ្នាំ បន្ទាប់ពីសង្រ្គាមនោះបានបញ្ចប់”។

មន្ត្រីមួយរូបនោះបាននិយាយថា កម្មវិធីនេះនឹងដំណើរការ តាមរយៈអ្នកម៉ៅការ និងអង្គការមិនមែនរដ្ឋាភិបាល។

លោក Andriy Yermak ជំនួយការកំពូលរបស់ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា តាមការប៉ាន់ស្មានរបស់យើង ផ្ទៃដី១៦ម៉ឺនគីឡូម៉ែត្រការ៉េ នៃប្រទេសអ៊ុយក្រែន ត្រូវការការដោះមីន ដែលមានទំហំប៉ុនរដ្ឋ Virginia រដ្ឋ Maryland និង រដ្ឋ Connecticut របស់សហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ របស់ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុកំពូល សម្រាប់ការបំផ្លាញអាវុធធម្មតា ហើយបានផ្តល់ជំនួយជាង៤,២ពាន់លានដុល្លារដល់ប្រទេសជាង១០០ ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here