វៀតណាមបោះទុនវិនិយោគ៥១លានដុល្លារលើការកែលំអនិងជួសជុលផ្លូវដែកVinh-Nha Trang

ដោយ: លាងហួរ

វៀតណាម: ក្រសួងដឹកជញ្ជូនបានអនុម័ត ផែនការកែលម្អផ្លូវរថភ្លើង Vinh-Nha Trang និងជួសជុលគម្រោងផ្លូវរថភ្លើង ពីភាគខាងជើងទៅកាន់ភាគខាងត្បូង ជាមួយនឹងទុនវិនិយោគ សរុបជាង១,២លានលានដុង(៥១លានដុល្លារអាមេរិក) ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥។

ក្រុមប្រឹក្សាគ្រប់គ្រងគម្រោងផ្លូវដែក ស្ថិតក្រោមក្រសួងដឹកជញ្ជូន ត្រូវបានចាត់តាំង ឱ្យធ្វើជាអ្នកវិនិយោគ លើគម្រោងជួសជុលផ្លូវថ្នល់ ស្ពាន និងស្ថានីយដែលមានប្រវែងសរុបជិត១០០០គីឡូម៉ែត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះ មានគោលបំណងធានាសុវត្ថិភាពចរាចរណ៍ លើកកំពស់គុណភាពនៃការតភ្ជាប់ផ្លូវដែក លើកកំពស់សមត្ថភាពដឹកជញ្ជូន បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការទាក់ទាញអតិថិជន និងទំនិញ ព្រមទាំងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ប្រកបដោយប្រសិទ្ធភាព។

យោងតាមការអនុម័តរបស់ក្រសួងដឹកជញ្ជូន ដើមទុននៃគម្រោងនេះគឺបានមកពីថវិការដ្ឋ នៅក្នុងផែនការវិនិយោគសាធារណៈ រយៈពេលមធ្យមសម្រាប់ឆ្នាំ២០២២ដល់ឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here