ពានរង្ចាន់សហគ្រិនវ័យក្មេងសម្រាប់ឆ្នាំ២០២២ត្រូវបានបើកសម្ភោធ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីបើកសម្ពោធ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២ (Cambodian Young Entrepreneur Award 2022)។

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០២២ (Cambodian Young Entrepreneur Award 2022) នៅផ្សារទំនើបអូឡាំព្យា ដែលត្រូវបានរៀបចំឡើង ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងជួយលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចម្រាញ់យកនូវសហគ្រិនឆ្នើមជាគំរូ ដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាពសហគ្រិនឆ្នើមទាំងនោះ​ ទៅកាន់ពិភពលោកធុរកិច្ច។​

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី៖ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាស្តាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, គណៈកម្មាធិការពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០២២ អតីតអ្នកទទួលពាន់រង្វាន់សហគ្រិនវ័យក្មេងកម្ពុជា និងស្ថាប័នពាក់ព័ន្ធដទៃផ្សេងទៀត សរុបចំនួនប្រមាណ១០០នាក់។

លោកជំទាវ បានជំរុញឱ្យសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ ប្រឹងប្រែងបញ្ចេញឱ្យអស់សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងបទពិសោធន៍របស់ខ្លួន នៅក្នុងការប្រកួតប្រជែងកម្មវិធី ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២ ជាពិសេសសូមលើកទឹកចិត្ត ឱ្យសហគ្រិនទាំងអស់បន្តពង្រឹងសមត្ថភាព និងចាប់យកកាលានុវត្តភាព ក៏ដូចជាសក្ដានុពលដែលមានស្រាប់ ក្នុងការអភិវឌ្ឍគុណភាពផលិតផលទំនិញ និងសេវាកម្ម ដើម្បីអាចបន្តប្រកួតប្រជែង នៅក្នុងទីផ្សារអន្តរជាតិ​ ស្របពេលដែលរាជរដ្ឋាភិបាលបានអនុម័ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ តាមរយៈការធ្វើពិពិធកម្មទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិផងដែរ។​

លោកជំទាវ បន្តមានប្រសាសន៍ថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២ នឹងផ្តល់ឱកាសដល់បេក្ខភាពចូលរួមប្រកួតទាំងអស់ទទួលបានចំណេះដឹងបន្ថែម ការចែករំលែកបទពិសោធន៍ និងការពង្រីកទំនាក់ទំនងជាមួយសហគ្រិនផ្សេងទៀត ក៏ដូចជាបន្តផ្សព្វផ្សាយពីកម្មវិធីនេះជូនសាធារណជនផ្សេងទៀត ជាពិសេសការពង្រឹងសមត្ថភាព ដើម្បីអាចក្លាយជាម្ចាស់ពានរង្វាន់ សហគ្រិនវ័យក្មេងកម្ពុជា សម្រាប់ឆ្នាំ២០២២នេះ និងចូលរួមជំរុញវិស័យសហគ្រិនភាពនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here