ធនាគារធំមួយនៅក្នុងប្រទេសថៃគ្រោងពង្រីកខ្លួនចូលក្នុងទីផ្សារវៀតណាម

ដោយ៖ លាងហួរ

បាងកក ៖ ធនាគារធំមួយនៅក្នុងប្រទេសថៃ គឺ ធនាគារកសិកនថៃ (KBank) បាន និងកំពុងបង្ហាញផែនការ ដើម្បីក្លាយជាធនាគារឌីជីថលក្នុងតំបន់ ដោយត្រៀមពង្រីកខ្លួនបន្ថែមទៀតទៅក្នុងទីផ្សារធនាគារ នៅក្នុងប្រទេសវៀតណាម។

ធនាគារកសិកនថៃ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រីកវត្តមាននៅក្នុងទីផ្សារវៀតណាម ដើម្បីបម្រើអតិថិជននៅគ្រប់ផ្នែកទាំងអស់ ជាមួយនឹងសេវាកម្មឌីជីថល​។

ធនាគារក៏ធំមួយនេះមានបំណងផ្តល់ប្រាក់កម្ចីចំនួន២០ពាន់លានបាត (ស្មើនឹង ៥៦១លានដុល្លារអាមេរិក) និងរំពឹងថាមានមូលដ្ឋានអតិថិជនចំនួន១,២លាននាក់ នៅឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Kattiya Indaravijaya នាយកប្រតិបត្តិរបស់ធនាគារ KBank បាននិយាយថា  ក្រៅពីសេដ្ឋកិច្ចអាស៊ានងើបឡើងវិញ អាស៊ានត្រូវបានគេស្គាល់ថាជាទីផ្សារដ៏ធំរបស់ខ្លួន ជាមួយនឹងកំណើននៃមនុស្សវ័យក្មេង ដែលជាកត្តាជំរុញចម្បងនៃការពង្រីកសេដ្ឋកិច្ចរបស់ខ្លួន។

លោកស្រី Kattiya បានបន្ថែមទៀតថា លើសពីនេះ សេដ្ឋកិច្ចរបស់ប្លុកអាស៊ាន ត្រូវបានកំណត់ថានឹងមានកំណើនជាលំដាប់ នៅពេលដែលអ្នកប្រើប្រាស់កាន់តែច្រើនឡើងប្រើប្រាស់ជីវិតឌីជីថល៕

 

លោកស្រីបានមានបន្តថា ធនាគារ KBank នឹងផ្តោតលើការអភិវឌ្ឍន៍បច្ចេកវិទ្យា និងកម្លាំងពលកម្ម ការវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្ម និងការទិញយកអាជីវកម្មនៅក្នុងផ្នែកយុទ្ធសាស្ត្រសំខាន់ៗក្នុងអំឡុងពេលបីឆ្នាំខាងមុខនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here