ដោយ៖ លាងហួរ
អឺរ៉ុប៖ យោងតាមក្រុមហ៊ុន China State Railway Group Co., Ltd. កាលពីថ្ងៃអង្គារបានឱ្យដឹងថា សេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុប បានឃើញកំណើនដ៏រឹងមាំនៅក្នុងខែកក្កដា ចំពេលមានប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងរលូន។
ចំនួននៃការធ្វើដំណើរតាមរថភ្លើងដឹកទំនិញចិន-អឺរ៉ុបបានកើនឡើង១១ភាគរយ ប្រៀបធៀបឆ្នាំមុន ដោយកើនឡើងដល់១៥១៧ជើង កាលពីខែកក្កដា ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះ ការដឹកជញ្ជូនទំនិញតាមរថភ្លើងចិន-អឺរ៉ុបនេះបានដឹកជញ្ជូនទំនិញបានកើនឡើង១២ភាគរយ ធៀបនឹងឆ្នាំរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ក្នុងអំឡុងពេលប្រាំពីរខែដំបូង ចំនួននៃការធ្វើដំណើរតាមរថភ្លើងដឹកទំនិញចិន-អឺរ៉ុបបានកើនឡើង៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់៨៩៩០ជើង៕








