រដ្ឋសភាអនុម័តរួចហើយនូវផែនការបោះផ្សាយលក់មូលបត្របំណុលតម្លៃ៣០០លានដុល្លាររបស់រដ្ឋាភិបាល

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហើបឲ្យដឹងថា រដ្ឋសភាជាតិបានអនុម័តរួចហើយ នូវផែនការបោះផ្សាយលក់មូលបត្របំណុ​ល​របស់រដ្ឋាភិបាល។

លោកមាស សុខក្សេមក្សាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានមានប្រសាសន៍ ក្នុងសន្និសីទសារព៌តមានស្តីពី សមិទ្ឋផលរយៈពេល៥ឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងកាលពីព្រឹកថ្ងៃទី២ សីហាថា ការបោះ​ផ្សាយប័ណ្ណបំណុលនេះ នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ ស្របពេលការងារការងារបច្ចេកទេសបាន និងកំពុងជិតបញ្ចប់ហើ

លោកបន្តថា ការបោះផ្សាយលក់ប័ណ្ណបំណុនេះ រដ្ឋាភិបាលនឹងមានលទ្ឋភាពប្រើប្រាស់ហិរញ្ញវត្ថុក្នុងស្រុក ជាជាងស្វែងរកហិរញ្ញប្បទានពីបរទេ លោកបន្តថា ក្រុមហ៊ុនជាតិ និងអន្តរជាតិនៅកម្ពុជានឹងអាចទិញនូវប័ណ្ណបំណុលនេះ ហើយរដ្ឋាភិបាលនឹងមានលទ្ឋភាព កាន់តែច្រើន ដើម្បីទទួលបានទុនយកមកអភិវឌ្ឍន៍ប្រទេស

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា អ្វីនៅសល់ គឺមន្រ្តីក្រសួងកំពុងធ្វើការងារលំអិតបន្ថែមទៀត ដោយយើងអាចនឹងបោះ បាននៅពេលឆាប់ៗនេះ ដែលផែន​ការបោះផ្សាយលក់ប័ណ្ណបំណុលនេះ អាចនឹងធ្វើឡើងនៅខែកញ្ញាខាងមុខ ឬពេលវេលាសមស្របណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here