ទំហំជួញដូរក្នុងផ្សារមូលបត្រកម្ពុជាកើនឡើងខ្ពស់ដោយទំហំជួញដូរមានទឹកប្រាក់ជាង៨០ម៉ឺនដុល្លារក្នុងមួយថ្ងៃ

ដោយៈ គង់ ម៉ាលីនណា

       ដោយៈ ការជួញដូរនៅផ្សារមូលបត្រកម្ពុជា បាននិងកំពុងមានប្រជា​ប្រិយភាពបណ្តើរៗ ដោយសារទំហំជួញដូរកើនឡើងនៅក្នុងឆ្នាំនេះ ស្របពេលវិនិយោគិន កាន់តែច្រើនបានយល់ដឹងលើផ្នែកនេះផងដែរ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីរសៀលថ្ងៃទី២៨ កក្កដានេះថា ក្នុងរយៈពេល៦ខែតំបូងដើមឆ្នាំនេះ ការជួញដូរបានកើនឡើងខ្លាំង ដោយទំហំជួញដូរមានទឹកប្រាក់ជាង៨០ម៉ឺន​ដុល្លារក្នុងមួយថ្ងៃ។

លោកបន្តថា “យើងសង្កេតឃើញថាវិនិយោគិនម្នាក់ៗ ជួញដូរកាន់តែ​ច្រើនជាងមុន និងកាន់តែញឹកញាប់ជាងមុន ដោយសារពួកគាត់បានទុកចិត្ត​និងទទួលបានផលចំណេញពីការវិនិយោគនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារមូលបត្រកម្ពុជាបាន និងកំពុងដំណើរការបោះផ្សាយមូលបត្រ និងប័ណ្ណបំណុលចំនួន១៥ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបោះផ្សាយមូលបត្រមានចំនួនចំនួន៩ និងក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុល​ចំនួន៦។

លោកហុង សុហួរបានបន្តឲ្យដឹងទៀតថា កំណើននៃការវិនិយោគនៅផ្សារហ៊ុនកម្ពុជាបាននិងកំពុងមានសញ្ញាវិជ្ជមាន ដែលយើងរំពឹងថាទំហំនៃការជួញដូរនឹងកើនដល់១លានដុល្លារ ក្នុងមួយថ្ងៃនៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here