ដោយ: លាងហួរ
រុស្ស៊ី: ជាការវាយបកវិញ វិមានក្រឹមឡាំងប្តេជ្ញារឹតបន្តឹងបន្ថែមទៀតលើប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី ក្រោយពីតុលាការកំពូលរបស់សហភាពអឺរ៉ុបបានបិទប៉ុស្តិ៍ RT របស់រុស្ស៊ីនៅជុំវិញទ្វីបអឺរ៉ុប។
តុលាការយុត្តិធម៌អឺរ៉ុប (ECJ) នៅប្រទេសលុចសំបួរ បានច្រានចោលបណ្តឹរបស់ក្រុមហ៊ុនរដ្ឋរុស្ស៊ី RT France ប្រឆាំងនឹងការហាមប្រាមការផ្សាយពត៌មាន ដែលជាផ្នែកមួយនៃទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដោយគេរកឃើញថាប៉ុស្តិ៍ RT បានគាំទ្រយ៉ាងសកម្ម ដល់ការផ្សព្វផ្សាយឃោសនាគាំទ្រសង្រ្គាម។
តុលាការបានសន្និដ្ឋានថា “ទណ្ឌកម្មរបស់ EU គឺស្របច្បាប់ និងមានភាពស័ក្តិសម”។

តុលាការបានច្រានចោលប ណ្តឹងរបស់សារពត៌មានរដ្ឋរុស្ស៊ីទាំងស្រុង ក្នុងការប្រឆាំងការហាមប្រាមលើការផ្សព្វផ្សាយ និងការរឹតបន្តឹងគេហទំព័រសារពត៌មានរបស់រុស្ស៊ី។
សារពត៌មានRTរបស់រុស្ស៊ី បានប្រកាសភ្លាមៗនូវការអំពាវនាវមួយ ខណៈពេលដែលវិមានក្រឹមឡាំងបានប្រកាសថា ខ្លួននឹងចាត់វិធានការសងសឹក។
លោក Dmitry Peskov អ្នកកាទូតនិងជាលេខធិការសារព៌តមានរបស់ប្រធានាធិបតីពូទីន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូថា ជាការពិតណាស់ យើងនឹងចាត់វិធានការស្រដៀងគ្នា ដើម្បីដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដែលប្រតិបត្តិការនៅក្នុងប្រទេសរបស់យើង។ លោកបន្តថា រុស្ស៊ីក៏នឹងមិនអនុញ្ញាតឱ្យពួកគេធ្វើការ នៅក្នុងប្រទេសរបស់យើងដែរ ដោយវិមានក្រឹមឡាំងចាត់ទុកថា ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីថា “ជារឿងអវិជ្ជមានដ៏ខ្លាំង”។
លោក Peskov បានបន្ថែមថា សារពត៌មាន RT ដែលគាំទ្រដោយរដ្ឋរុស្ស៊ីត្រូវបានរារាំង និងមិនអាចដំណើរការនៅអឺរ៉ុបបានទេ៕







