កម្ពុជា អូស្រ្តាលីពិភាក្សាពីឱកាសពាណិជ្ជកម្ម និងការវិនិយោគ

  ដោយៈ គង់ តារា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានទទួលជួបពិភាក្សាការងារជាមួយ លោកPablo Kang ឯកអគ្គរាជទូតអូស្តា្រលី ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី ដើម្បីពិភាក្សាពីការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ។

លោកប៉ាន សូរស័ក្តិបានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅជូនចំពោះ លោកឯកអគ្គរាជទូត និងស្វាគមន៍ចំពោះលេខាទី១និងទី២ថ្មី អមស្ថានទូតអូស្តា្រលីប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ជូនអំពីកិច្ចសហប្រតិ​បត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្រ្តាលី ជាពិសេសលើវិស័យកិច្ចការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងអូស្រ្តាលី (ACCC)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីសកម្មភាពសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចសន្ទនាជាន់ខ្ពស់រវាងអគ្គនាយកដ្ឋាន ក.ប.ប គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ និងគណៈកម្មាធិការ ACCC, និងសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់មន្រ្តី ស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប ជាដើម។

ជាមួយគ្នានេះផងដែរ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះសមភាគីអូស្រ្តាលី ដែលបានផ្តល់ការគាំទ្រដល់ កម្ពុជាក្នងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសការគាំទ្រដល់សមិទ្ធផល អាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចសហការដ៏ល្អ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមានការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade) និងការគាំទ្រដល់ការការអនុវត្តកិច្ចព្រមព្រៀងអាសិបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here