ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងដើម្បីពិភាក្សាពីបញ្ហាក្នុងតំបន់និងសកល

ដោយ: លាងហួរ

ហ្សាការតា: ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានចាកចេញពីទីក្រុងហ្សាកាតា នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដែលលោកគ្រោងនឹងជួបជាមួយ លោកប្រធានាធិបតី ស៊ីជីនពីង នៅថ្ងៃអង្គារនេះ។

លោកក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាងផងដែរ។ក្រៅពីប្រទេសចិន លោក Joko Widodo ក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅថ្ងៃពុធ និងកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលទស្សនកិច្ចក្នុងតំបន់របស់លោក។

លោក Joko Widodo បានបង្ហោះលើគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា ប្រទេសទាំងបី គឺជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ីក្នុងវិស័យសេដ្ឋកិច្ច និងជាដៃគូសំខាន់ៗរបស់អាស៊ាន និងដៃគូសំខាន់ៗក្នុងបរិបទនៃG20។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Joko widodoបានបន្តថា លោកនឹងជួបជាមួយថ្នាក់ដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួន ដូចជាបញ្ហាតំបន់ និងពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងជលផល។

លោក Joko widodo ជាប្រធានាធិបតី ដែលត្រូវបានគេស្គាល់ថាជាមេដឹកនាំបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងខែកុម្ភៈកន្លងមក ខណៈដែលប្រទេសចិនប្រកាន់យកគោលនយោបាយ សូន្យកូវីដដ៏តឹងរ៉ឹង ដែលរឹតបន្តឹងដំណើរទស្សនកិច្ចរបស់មន្ត្រីនានា មកពីបរទសចូលមកក្នុងប្រទេសចិន។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសឥណ្ឌូនេស៊ី ដែលទំហំពាណិជ្ជកម្ម សរុបមានចំនួន១១០ពាន់លានដុល្លារ កាលពីឆ្នាំ២០២១។

ក្រៅពីជួបមេដឹកនាំជប៉ុន និងកូរ៉េ លោក Joko widodoក៏គ្រោងនឹងជួបសហគមន៍ធុរកិច្ចនៅទីក្រុងតូក្យូ និងសេអ៊ូលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here