សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងកើនឡើងតិចតួចក្នុងអំឡុងត្រីមាសទី២

ដោយ:លាងហួរ

សេអ៊ូល: កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូង បានងើបឡើងតិចតួចនៅក្នុងត្រីមាសទី២ ដែលជំរុញដោយកំណើនប្រើប្រាស់ហក់ឡើងក្រោយពីការបន្ធូរបន្ថយជំងឺកូវីដ១៩។

ធនាគារកណ្តាលកូរ៉េបានព្យាករណ៍នៅថ្ងៃអង្គារនេះថា ផលិតផលក្នុងស្រុកសរុប សម្រាប់ខែមេសា ដល់ខែមិថុនាបានកើនឡើង០,៧ភាគរយពីត្រីមាសទៅមួយត្រីមាស ដែលលឿនជាងកំណើន០,៦ភាគរយនៅក្នុងត្រីមាសទីមួយ និងលើសពីការកើនឡើង០,៤ភាគរយ ដែលបានស្ទង់មតិរបស់សារពត៌មានរ៉យទ័រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេដ្ឋវិទូបានឱ្យដឹងថា ធនាគារកណ្តាលនៅក្នុងខែនេះបានដំឡើងអត្រាការប្រាក់០,៥ភាគរយ ដែលមិនធ្លាប់មានពីមុនមក ដើម្បីបន្តគោលនយោបាយរឹតបន្តឹង នៅក្នុងប៉ុន្មានខែខាងមុខនេះ។

លោក Chun Kyu-yeon សេដ្ឋវិទូនៅក្រុមហ៊ុន Hana Financial Investment បានមានប្រសាសន៍ថា សេដ្ឋកិច្ចនឹងមានកំណើនយឺតដោយជៀសមិនរួច ដោយសារអតិផរណាអូសបន្លាយពេលយូរនិងការនាំចេញធ្លាក់ចុះ។

ធនាគារកណ្តាលកូរ៉េ បានដំឡើងអត្រាការប្រាក់ដោយបន្ថែម១,៧៥ភាគរយដល់២,២៥ភាគរយ ពីកម្រិតទាបបំផុត០,៥ភាគរយចាប់តាំងពីខែសីហាឆ្នាំមុន ដោយសេដ្ឋវិទូបានព្យាករណ៍ថា អត្រាការប្រាក់នឹងមកនៅ ត្រឹម២,៧៥ភាគរយនៅចុងឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here