ដោយ: លាងហួរ
វៀតណាម: ជាមួយនឹងការរីកដុះដាលនៃបច្ចេកវិទ្យា blockchain និងការផ្លាស់ប្តូរឌីជីថលយ៉ាងរហ័ស ប្រទេសវៀតណាមមានសក្តានុពលដ៏អស្ចារ្យ សម្រាប់ការអភិវឌ្ឍន៍ blockchain ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។
ថ្លែងនៅក្នុងវេទិកាBlockchain ក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថលលោក Huy Nguyễn អនុប្រធានសមាគម Blockchain វៀតណាមបានមានប្រសាសន៍ថា វៀតណាមបានក្លាយជាទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់ blockchain ដោយសារសមិទ្ធិផលរបស់ខ្លួន ក្នុងការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចឌីជីថល។
លោកបានបន្តថា “ប្រទេសនេះគឺជាប្រទេសឈានមុខគេមួយ ក្នុងការលើកទឹកចិត្តដល់ការស្រាវជ្រាវ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗនៅក្នុងជីវិតប្រចាំថ្ងៃ”។ លោកបន្តថា “រដ្ឋាភិបាលមានគោលនយោបាយគាំទ្រ ដ៏អស្ចា រ្យលើការអភិវឌ្ឍន៍ឌីជីថល និងការផ្លាស់ប្តូរឌីជីថល”។
ប្រទេសវៀតណាមក៏បើកចំហទាំងស្រុង ចំពោះបច្ចេកវិទ្យាថ្មីៗដូចជា blockchain ដែលអនុញ្ញាតឱ្យការចាប់ផ្តើមអាជីវកម្ម នៅក្នុងប្រទេសមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
លោក Phan Đức Trung ជាអនុប្រធានសមាគមផងដែរ បាននិយាយថា ការចាប់ផ្តើមសមាគម Blockchain វៀតណាមក្នុងខែមេសា ដែលជានីតិបុគ្គលផ្លូវការដំបូងគេ មានគោលបំណងប្រមូលផ្តុំ អ្នកចូលចិត្តសម្រាប់ការស្រាវជ្រាវ និងកម្មវិធីបច្ចេកវិទ្យា blockchain នៅទូទាំងប្រទេសវៀតណាម៕