រដ្ឋមន្រ្តីពាណិជ្ជកម្មជម្រុញឲ្យមន្ទីរពាណិជ្ជកម្ម២៥រាជធានី ខេត្តរៀបចំពិព៌ណផលិតផលខ្មែររៀងរាល់ចុងសប្តាហ៍

ដោយៈ គង់ ម៉ាលីនណា

កំពង់ស្ពឺៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី ​-​ខេត្ត​ទាំងអស់ សហការ​ជាមួយ​អាជ្ញាធរ​មូល ដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ផ្សារ​ចុង​សប្តាហ៍ ផ្សារណាត់ ឬ​ពិព័រណ៍​ពាណិជ្ជកម្ម​ ដើម្បីលើកស្ទួយផលិតផលខ្មែរ។

លោកបានលើកឡើងបែបនេះ នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ លើក​ទី​១០ ឆ្នាំ​២០២២​នា​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ នៅឯ​ខេត្តកំពង់ស្ពឺ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​ជំរុញ​ឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត​ទាំងអស់​ចុះ​ត្រួតពិនិត្យ អប់រំ ណែនាំ​ដល់​ក្រុមហ៊ុន​ឯកជន ​ដែល​បានរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម ​នៅតាម​ទីតាំង​នានា ដែល​មិនបាន​ស្នើសុំ​ច្បាប់​អនុញ្ញាត ឱ្យ​ពួកគាត់​អនុវត្តន៍ តាម​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម ដែល​កំពុង​ឋិត​នៅ​ជា​ធរមាន សំដៅ​ពង្រឹង​យន្តការ​កៀរគរ​ចំណូល​ជូន​រដ្ឋ ស្របតាម​កម្មវិធី​កែទម្រង់ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​របស់​ក្រសួងពាណិ​ជ្ជកម្ម​។​

លោក​បន្តថា មន្ទីរពាណិជ្ជកម្ម ត្រូវ​ចូលរួម​ដោះស្រាយ​ភ្លាមៗ​នូវ​រាល់​បាតុភាព​នានា ដែល​បណ្តាលមកពី​ការកកស្ទះ​កសិផល ​ដែល​កើតមានឡើង​ម្តងម្កាល​នៅ​រដូវ​ប្រមូល​ផល តាមរយៈ​យន្តការ និង​កិច្ចសហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ឱ្យបាន​ទាន់​ពេ​លេ​វេលា​។​

រដ្ឋមន្ត្រី​រូបនេះ ក្រសួងពាណិជ្ជកម្ម តែងតែ​យកចិត្តទុកដាក់ ក្នុងការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ​ឱ្យ​កាន់តែ​រីកចម្រើន ដោយបាន​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​ជាច្រើន ដូចជា​ ការកាត់បន្ថយ​ចំណាយ​រដ្ឋបាល ពង្រឹង​ភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ បង្កើត​បរិយាកាស​ធុរកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ខិតខំ​ផ្តល់​សេវាសាធារណៈ និង​បង្ខិត​សេវា​ឱ្យមក​កៀក​នឹង​ដៃ​ប្រជាពលរដ្ឋ ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជននានា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here