អាជីវកម្មអនឡាញចំនួន៧.១០៤អាជ្ញាប័ណ្ណទទួលបានលិខិតអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកប្រកបរបតាមអនឡាញ មកចុះបញ្ជីមានចំនួន៧១០៤អាជ្ញាប័ណ្ណ និងអ្នកជូនដំណឹង១៥៨០០លិខិតជូនដំណឹង។

នេះបើយោងតាមប្រសាសន៍របស់លោក ប៉ែន សុវិជាតិ  អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេន នៃក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម” នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ បានឲ្យដឹងថា ក្នុងមួយលិខិតអនុញ្ញាតតម្រូវឱ្យប្រជាពលរដ្ឋ និងអាជីវករបង់ប្រាក់ត្រឹមតែ២០ម៉ឺនរៀលតែប៉ុណ្ណោះ។ យ៉ាងណាក្តី លោកក៏បានសង្កត់ធ្ងន់ដែរថា មិនមែនគ្រប់អាជីវកម្មអនឡាញសុទ្ធតែត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនោះទេ ដោយក្នុងនោះក្រសួងក៏មានការលើកលែងលើអាជីវកម្មចំនួន៦ប្រភេទដែរ។

បើតាមលោក ប៉ែន សុវិជាតិ ការចូលរួមបង់ពន្ធនេះបង្ហាញពីការធានានូវបរិយាកាសពាណិជ្ជកម្មក្រៅប្រទេស ប្រកបដោយសុខុដុមនីយកម្ម ការប្រកួតប្រជែងដោយសមធម៌ មានការរីកចម្រើនទាំងអស់គ្នា។

លោកបានសម្តែងការកោតសរសើរ ចំពោះស្មារតីនៃបងប្អូនអាជីវករ ដែលកន្លងមក បានមកធ្វើការស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណ ជាមួយក្រសួងសម្រាប់ការធ្វើអាជីវកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here