ADBបន្តព្យាករណ៍ទម្លាក់កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

 ដោយៈ គង់ ម៉ាលីនណា

       អន្តរជាតិៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍមក ត្រឹម៤.៦ភាគរយនៅឆ្នាំនេះ។

ការបន្ទាបផលទុនជាតិសរុប របស់ប្រទេសនិមួយៗនៅតំបន់នេះកាលពីថ្ងៃទី២១ កក្កដានេះ ដោយសារកំណើនថយចុះ ក្នុងសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ការរឹតបន្តឹង រូបិយវត្ថុកាន់តែខ្លាំង ក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងផលវិបាកដែលបណ្តាលមកពីការ អូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ទស្សនវិស័យនេះប្រែប្រួលពីការព្យាករ៥.២ភាគរយ ដែលចេញដោយ ADB កាលពីខែមេសា។ ធនាគារ អភិវឌ្ឍន៍អាស៊ីក៏បានបង្កើនការព្យាកររបស់ខ្លួន សម្រាប់អតិផរណាក្នុងតំបន់ ខណៈដែលតម្លៃម្ហូបអាហារ និង ប្រេងឥន្ធនៈកាន់តែខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកំពុងបន្តការងើបឡើងវិញរបស់ខ្លួន ពីជំងឺរាតត្បាត កូវីដ១៩នេះ បើយោងតាមរបាយការណ៍បំពេញបន្ថែម ទស្សនវិស័យអភិវឌ្ឍន៍ អាស៊ី សម្រាប់ឆ្នាំ ២០២២ (Asian Development Outlook (ADO) 2022 Supplement) ដែលចេញផ្សាយនៅថ្ងៃនេះ។ ប្រទេសជាច្រើនកំពុងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដើម្បីពង្រឹងសកម្មភាពសេដ្ឋកិច្ច។

ទោះជាយ៉ាងនេះក្តី កំណើនបានថយចុះនៅក្នុងសាធារណៈរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់ ដោយសារតែការរំខាន ពីការបិទតំបន់មួយចំនួនសារជាថ្មី ដោយសារកូវីដ១៩ ព្រមទាំងតម្រូវការសកលដែលចុះខ្សោយ។

ប្រធានសេដ្ឋវិទូរបស់ADB លោក Albert Park បានមានប្រសាសន៍ថា ផលប៉ះពាល់សេដ្ឋកិច្ច នៃ​ជំងឺរាតត្បាតបានធ្លាក់ចុះនៅភាគច្រើននៃតំបន់អាស៊ី ប៉ុន្តែយើងនៅឆ្ងាយពីការងើបឡើងវិញពេញលេញ និងប្រកប​ដោយនិរន្តរភាព ។ ក្រៅពីកំណើនថយ ចុះនៅសាធារណៈរដ្ឋប្រជាមានិតចិន ឥទ្ធិពលនៃសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន បានបន្ថែមសម្ពាធអតិផរណា ដែលបណ្តាលឱ្យធនាគារកណ្តាលនៅជុំវិញពិភពលោក ដំឡើងអត្រាការប្រាក់ជាហេតុនាំឱ្យកំណើនថយចុះ។

លោកបន្តថា វាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយ ភាពមិនប្រាកដប្រជាជាសកលទាំងអស់នេះ ដែលបន្តបង្កហានិភ័យដល់ការងើបឡើងវិញនៃតំបន់

 

LEAVE A REPLY

Please enter your comment!
Please enter your name here