ជប៉ុនប្រកាសពីឱនភាពពាណិជ្ជកម្ម១០ពាន់លានដុល្លារដោយសារការនាំចូលថាមពលកើនឡើងខ្លាំង

ដោយ: លាងហួរ

តូក្យូ: ប្រទេសជប៉ុន បានជួបប្រទះឱនភាពពាណិជ្ជកម្ម រយៈពេល១១ខែជាប់ៗគ្នាក្នុងខែមិថុនា ដោយសារថាមពលខ្ពស់ និងថ្លៃដើមទំនិញផ្សេងទៀតបានជំរុញការនាំចូល ដែលបង្ហាញពីការកើនឡើងសម្ពាធសេដ្ឋកិច្ចពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់យ៉េន និងអតិផរណាពិភពលោក។

ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចូលបានកើនឡើង៤៦,១ភាគរយ ក្នុងឆ្នាំ២០២២ដល់ខែមិថុនា ដែលខ្ពស់ជាងការព្យាករណ៍ ទីផ្សារមធ្យមសម្រាប់ការកើនឡើងត្រឹមតែ៤៥,៧ភាគរយ នៅក្នុងការស្ទង់មតិរបស់សារពត៌មានReuters ។

ការនាំចូលបានកើនលើសការនាំចេញ១៩,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែដូចគ្នា ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្ម១,៣៨៣៨ពាន់ពាន់លានយ៉េន (៩,៩៩ពាន់លានដុល្លារ) ដែលជាការខ្វះខាតក្នុងខែទី១១ជាប់ៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឱនភាពខែមិថុនា គឺតូចជាងគម្លាត១,៥១០ពាន់ពាន់លានយ៉េន ដែលបានរំពឹងទុកនៅក្នុង  ការស្ទង់មតិរបស់ សារពត៌មានReuters ។

ការ នាំ ចូល បាន កើន ឡើង ដោយ សារ ការ កើន ឡើង នៃ ការ នាំ ចេញ ប្រេង ពី អារ៉ាប៊ីសាអ៊ូឌីត និង ធ្យូង ថ្ម និង ឧស្ម័ន ធម្មជាតិ រាវ (LNG) ពី អូស្ត្រាលី។  ទិន្នន័យបានបង្ហាញថាការនាំចូល LNG ពីម៉ាឡេស៊ី និងធ្យូងថ្មពីប្រទេសឥណ្ឌូនេស៊ីបានកើនឡើងបីខ្ទង់។

លោកMarcel Thieliant សេដ្ឋវិទូជាន់ខ្ពស់ជប៉ុននៅ Capital Economics បាននិយាយថា បរិមាណនៃការនាំចូល បានកើនលើសទំហំនាំចេញនៅក្នុងត្រីមាសទី២៕

LEAVE A REPLY

Please enter your comment!
Please enter your name here