ប្រទេសចិនពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល

ដោយ៖ លាងហួរ

ប្រទេសចិន៖ ប្រទេសចិនបានពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ ចំពេលមានការជំរុញរបស់ប្រទេស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន។

យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បានបង្ហាញថា នៅចុងឆ្នាំ២០២១ មជ្ឈមណ្ឌលទិន្នន័យធំៗមានលើសពី៤៥០នៅទូទាំងប្រទេស ខណៈ ដែលមជ្ឈមណ្ឌលកុំព្យូទ័រឆ្លាតវៃ មានលើសពី២០កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Xie Cun មន្ត្រីជាន់ខ្ពស់របស់ក្រសួង បាននិយាយថា ប្រទេសចិននឹងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ និងប្រព័ន្ធរួមបញ្ចូលគ្នានៃមជ្ឈមណ្ឌលទិន្នន័យធំនៅឆ្នាំនេះ ក្នុងគោលបំណងជំរុញឧស្សាហកម្មកុំព្យូទ័រ ប្រកបដោយប្រសិទ្ធភាព និងបៃតង ដែលអាចជំរុញកំណើនសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ។

ប្រទេសចិនបានចាប់ផ្តើមគម្រោងធំមួយកាលពីខែកុម្ភៈ ដែលពាក់ព័ន្ធនឹងការបង្កើតមជ្ឈមណ្ឌលកុំព្យូទ័រជាតិចំនួនប្រាំបីនៅក្នុងប្រទេស ក៏ដូចជាចង្កោមមជ្ឈមណ្ឌលទិន្នន័យជាតិចំនួន១០ ដើម្បីបង្កើនថាមពលកុំព្យូទ័រទាំងមូល ដែលជាការជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន។

ទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិនបានកើនឡើងពី១១ពាន់ពាន់លានយ័ន (ប្រមាណ១,៦២ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ២០១២ ដល់ជាង៤៥ពាន់ពាន់លានយ័ន ក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here