ប្រទេសកម្ពុជានិងថៃបង្កើនប្រតិបត្តិការកូដ KHQR ឆ្លងដែនរវាងប្រទេសទាំងពីរ

ដោយ៖​ លាងហួរ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) កំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីលើកកម្ពស់ការប្រើប្រាស់ KHQR កាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ។

KHQR គឺជាប្រព័ន្ធលេខកូដឆ្លើយតបរហ័សជាសកល (QR) ដែលបង្កើតឡើងសម្រាប់ការទូទាត់លក់រាយក្នុងប្រទេសកម្ពុជា និងការទូទាត់ឆ្លងដែននៅក្នុងប្លុកអាស៊ាន នេះបើយោងតាមធនាគារកណ្តាល​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួយការទេសាភិបាល និងអគ្គនាយិកា​បច្ចេកទេស ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សេរី បានមានប្រសាសន៍ នៅថ្ងៃទី១៧ខែកក្កដាថា ធនាគារកណ្តាលប្រទេសថៃនិងកម្ពុជាបានបើកដំណើរការការទូទាត់ QR ឆ្លងដែនក្នុងខែកុម្ភៈ ឆ្នាំ២០២០។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារការរឹតត្បិតព្រំដែនបាននាំឱ្យ បរិមាណនៃប្រតិបត្តិការកូដ KHQRនៅមានកម្រិតនៅឡើយ។

លោកស្រីបន្តថា បច្ចុប្បន្ននេះ ប្រតិបត្តិការអាចធ្វើឡើងបានតែរវាងអតិថិជនធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារសៀមពាណិជ្ជ (SCB) ប៉ុណ្ណោះ វាមិនទាន់ជាសកលនៅឡើយទេ។

លោកស្រីបន្ថែមថា បច្ចុប្បន្ននេះ យើងកំពុងពិភាក្សាគ្នា ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ KHQR ទាំងអស់ប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ពួកគេ ដើម្បីទូទាត់ប្រាក់ជាមួយពាណិជ្ជករ SCB ផងដែរ។

លោកស្រីបន្តថា នៅក្នុងប្រទេសថៃ មិនមែនពាណិជ្ជករទាំងអស់អាចទទួលយក KHQR បានទេ មានតែអាជីវករ SCB ប៉ុណ្ណោះដែលអាចធ្វើបាន។  យើងសង្ឃឹមថា ជាមួយនឹងការអនុម័តស្តង់ដារ QR របស់ប្រទេសថៃ យើងនឹងអាចឱ្យអ្នកប្រើប្រាស់ KHQR របស់យើងអាចទូទាត់ប្រាក់នៅគ្រប់ពាណិជ្ជករថៃQR​ ទាំងអស់។

មកដល់ពេលនេះ​ប្រតិបត្តិការ​អាចធ្វើ​បាន​ទៅ​ក្រៅប្រទេស​តែប៉ុណ្ណោះ​។ មានន័យថា ប្រជាជន​កម្ពុជា​អាច​បង់ប្រាក់​នៅ​ប្រទេស​ថៃ​បាន​។ ប៉ុន្តែ​ភ្ញៀវទេសចរ​ថៃ​មិនទាន់​អាច​បង់ប្រាក់​នៅ​កម្ពុជា​បានទេ​។ បច្ចុប្បន្ន​សេវាកម្ម​នេះ​នៅក្នុង​ប្រទេស​កំពុង​ដំណើរ​​ការរៀបចំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here