ប្រទេសចិន និងវៀតណាមនឹងធ្វើការជាមួយគ្នាដើម្បីសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំង២

ដោយ: លាងហួរ

វៀតណាម: វៀតណាមរំពឹងថា ប្រទេសចិននឹងជួយសម្រួលដល់នីតិវិធីបោសសម្អាតគយ សម្រាប់ផលិតផលវៀតណាមតាមច្រកផ្លូវ និងផ្លូវដែក ជាពិសេសផ្លែឈើតាមរដូវ និងកសិផល។

ការ ថ្លែង នេះ ត្រូវ បាន ធ្វើ ឡើង ក្នុង កិច្ចប្រជុំ លើក ទី១៤នៃ គណៈកម្មាធិការ ដឹកនាំ វៀតណាម – ចិន សម្រាប់ កិច្ច សហប្រតិបត្តិការ ទ្វេភាគី ដែល បាន ប្រារព្ធ ធ្វើ នៅ ខេត្ត Guangxi ប្រទេស ចិន ។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh និងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងគោលនយោបាយការបរទេសរួម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរបានឯកភាពគ្នា បន្តសម្របសម្រួលគ្នា ដើម្បីរក្សាទំនាក់ទំនងស្ថិរភាព និងសម្រេចបានលទ្ធផលវិជ្ជមាន។

ប្រទេសទាំងពីរក៏បានរៀបចំការផ្លាស់ប្តូរ និងសម្រេចបាននូវលទ្ធផលសំខាន់ៗក្នុងការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ រវាងភាគីទាំងពីរ បានបន្តអភិវឌ្ឍជាមួយវៀតណាមរក្សាជំហររបស់ខ្លួនជាដៃគូ ពាណិជ្ជកម្មដ៏ធំរបស់ចិនក្នុងអាស៊ាន និងទី៦ធំជាងគេនៅលើពិភពលោក។

ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់វៀតណាម ហើយមេដឹកនាំប្រទេសទាំង២ បានចង្អុលបង្ហាញពីបញ្ហាផងដែរ រួមមានការបង្កើនអតុល្យភាពពាណិជ្ជកម្ម និងការកកស្ទះទំនិញនៅច្រកព្រំដែនជាមួយប្រទេសចិន។

ប្រទេសចិននិងវៀតណាមបានព្រមព្រៀងគ្នាថា ចិនគួរតែបើកទីផ្សាររបស់ខ្លួន សម្រាប់កសិផលវៀតណាមឱ្យបានលឿនជាងមុន ហើយគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមួយចំនួន និងគម្រោងជំនួយដែលចាំបាច់ត្រូវពន្លឿន ទោះបីជាការធ្វើដំណើររវាងប្រទេសទាំងពីរ នៅតែមានបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ក៏ដោយ។

មេដឹកនាំទាំងពីរ បានលើកឡើងពីភាពចាំបាច់ ក្នុងការរក្សាកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសំខាន់ៗ ដូចជា ការទូត ការពារជាតិ និងសន្តិសុខ ក៏ដូចជាការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here