ប្រទេសថៃចេញគោលការណ៍ថ្មី តម្រូវឱ្យជនបរទេសគ្រប់ជាតិសាសន៍បង់ប្រាក់ចូលទឹកដីរបស់ខ្លួនដោយគ្មានលើកលែង

ដោយៈ សុខុម

បាងកក: ក្រសួងទេសចរណ៍ថៃប្រកាសថា ប្រទេសថៃចាប់ផ្ដើមអនុវត្តហើយ សម្រាប់ការយកថ្លៃសេវាទេសចរណ៍ចំនួន៣០០បាត (៨,១៧ដុល្លារអាមេរិក) ដោយផ្ទាល់ពីជនបរទេសគ្រប់ជាតិសាសន៍ ដែលចូលដល់ទឹកដីរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែកក្កដា នេះ។

សារព័ត៌មាន Thaiger ចុះផ្សាយថា ថ្លៃសេវាទេសចរណ៍នេះ នឹងត្រូវអនុវត្តន៍ចំពោះជនបរទេសគ្រប់ជាតិសាសន៍ ដោយគ្មានករណីលើកលែង ហើយការយកថ្លៃសេវានេះ ធ្វើឡើងក្នុងគោលបំណងរ៉ាប់រង លើការធានារ៉ាប់រងចំនួន៥០០.០០០បាត (១៣.៦២៣ដុល្លារអាមេរិក) សម្រាប់ទេស​ចរម្នាក់ៗរយៈពេល៣០ថ្ងៃ។

អ្នកដែលចូលប្រទេសថៃ តាមផ្លូវអាកាស ថ្លៃសេវានេះនឹងត្រូវបូកបញ្ចូលជាមួយថ្លៃហោះហើររបស់ពួកគេ ប៉ុន្តែសម្រាប់អ្នកដែលចូលតាមផ្លូវគោក អាចនឹងតម្រូវឱ្យបង់ជាសាច់ប្រាក់នៅស្តង់អន្តោប្រវេសន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមពិត ថ្លៃសេវាថ្មីនេះគ្រោងដាក់ឱ្យអនុវត្តន៍ ចាប់តាំងពីដើមឆ្នាំនេះមកម៉្លេះ ប៉ុន្តែដោយសារបញ្ហារដ្ឋបាលផ្ទៃក្នុង និងការផ្ទុះវីរុសកូវីដ-១៩ បំប្លែ​ងខ្លួនថ្មីអូមីក្រុង ទើបត្រូវពន្យារពេលមកទល់ពេលនេះ។

ក្រសួងទេសចរណ៍ និងកីឡាថៃបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តគោលការណ៍ថ្មីនេះ ប៉ុន្តែជាដំបូងត្រូវធានាថារាល់ច្រកព្រំដែនគោក និងសមុទ្របានត្រៀមរួចរាល់ ដើម្បីចាប់ផ្តើមប្រមូលថ្លែសេវានេះ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយថា គ្មានជនបរទេសណា នឹងត្រូវលើកលែងថ្លៃសេវានេះឡើយ រួមទាំងអ្នកមានប័ណ្ណការងារ ឬលិខិតឆ្លងដែនការទូតផងដែរ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here