ប្រទេសចិននឹងរក្សាស្ថិរភាពពាណិជ្ជកម្មបរទេសបន្ថែមទៀត នៅឆមាសទី២

ដោយ: លាងហួរ

ប្រទេសចិន: មន្ត្រីពាណិជ្ជកម្មម្នាក់បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងចាត់វិធានការណ៍មួយ ដើម្បីរក្សាស្ថិរភាព និងធ្វើឱ្យប្រ​សើរឡើងនូវគុណភាព នៃពាណិជ្ជកម្មបរទេស នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

លោក Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សន្និ​សីទសារព័ត៌មានមួយថា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន បានមានភាពធន់រឹងមាំ ដោយយកឈ្នះលើផលប៉ះពាល់អវិជ្ជមាន នៃកត្តាផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេស។

យោងតាមទិន្នន័យគយបានបង្ហាញថា ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន នៅក្នុងទំនិញបានកើនឡើង៩,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាកម្រិតខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដល់១៩,៨ពាន់ពាន់លានយន់(ប្រហែល ២,៩៤ពាន់ពាន់លានដុល្លារ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយកត់សម្គាល់ថាពាណិជ្ជកម្មបរទេស របស់ប្រទេសចិននឹងនៅតែប្រឈមមុខ នឹងកត្តាមិនច្បាស់លាស់ និងមិនស្ថិតស្ថេរនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ លោកShu បាននិយាយថាប្រទេសចិន នឹងប្រឹងប្រែងរក្សាស្ថិរភាពអង្គភាពទីផ្សារ និងធានាផលិតកម្ម និងចរាចរ។

កិច្ចខិតខំប្រឹងប្រែង ក៏នឹងជួយក្រុមហ៊ុននានា ក្នុងការទទួលបានឱកាសកាន់តែច្រើន និងជំរុញសន្ទុះកំណើនថ្មីតាមរយៈការច្នៃប្រឌិត។

ប្រទេសចិននឹងណែនាំ ឱ្យស្ថាប័នហិរញ្ញវត្ថុជួយក្រុមហ៊ុនពាណិជ្ជកម្មបរទេស កាត់បន្ថយការចំណាយយ៉ាងត្រឹមត្រូវ ពន្លឿនការបញ្ចុះតម្លៃពន្ធនាំចេញ ដើម្បីបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុរបស់សហគ្រាស និងសម្របសម្រួ​លការផ្គត់ផ្គង់ និងតម្រូវការដឹកជញ្ជូន ដើម្បីកាត់បន្ថយការបង់ប្រាក់របស់ក្រុមហ៊ុនក្នុងវិស័យនេះ។

លោក Shu បានបន្តថា ប្រទេសចិននឹងគាំទ្រដល់ការផលិត និងប្រតិបត្តិការ នៃក្រុមហ៊ុនពាណិជ្ជកម្មបរទេស ហើយធានាឱ្យមានលំហូរនៃការដឹកជញ្ជូន ប្រកបដោយរលូនទាន់ពេលវេលា ដើម្បីជួយក្រុមហ៊ុនកាត់បន្ថយការចំណាយលើការនាំចេញ និងការនាំចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here