ដោយ: លាងហួរ
ប្រទេសចិន: អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនបានបង្ហាញផែនការសាងបណ្តាញផ្លូវជាតិ ដើម្បីទ្រទ្រង់ប្រព័ន្ធសេដ្ឋកិច្ចទំនើប ជាមួយនឹងប្លង់ដឹកជញ្ជូនអន្តរតំបន់ ដែលប្រសើរឡើង និងបង្កើនសមត្ថភាពចរាចរណ៍។
នៅឆ្នាំ២០៣៥ ប្រទេសចិនមានគោលបំណងកសាង ជាមូលដ្ឋាននូវបណ្តាញផ្លូវជាតិទំនើបមួយ ដែលមានលក្ខណៈទូលំទូលាយ ដំណើរការពេញលេញ ប្រកបដោយប្រសិទ្ធភាព បៃតង ឆ្លាតវៃ និងសុវត្ថិភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC)និងក្រសួងការដឹកជញ្ជូន។
អ្នកនាំពាក្យ NDRC លោក Meng Wei បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសចិននឹងស្វែងរកការបង្កើតគំរូ បណ្តាញផ្លូវពហុក ណ្តាល និងធ្វើឱ្យបណ្តាញដឹកជញ្ជូនមានភាពរលូនបន្ថែមទៀត។
ផែនការថ្មីនេះពាក់ព័ន្ធនឹងផ្លូវជាតិ ដែលមានប្រវែងសរុបប្រហែល៤៦១.០០០គីឡូម៉ែត្រ រួមមានផ្លូវជាតិ១៦២.០០០គីឡូម៉ែត្រ និងផ្លូវហាយវេ២៩៩.០០០គីឡូម៉ែត្រ។
លោក Meng wei បាននិយាយថា ផ្លូវជាតិដែលលាតសន្ធឹងជិត៥៨,០០០គីឡូម៉ែត្រ នឹងត្រូវបានសាងសង់ឬជួសជុលឡើងវិញ បើធៀបនឹងផ្លូវល្បឿនលឿន១១០.០០០គីឡូម៉ែត្រ។
លោក Meng បានបន្ថែមថា ផ្លូវហាយវេផ្តល់សេវាដឹកជញ្ជូនសាធារណៈជាមូលដ្ឋានដែលមិនគិតថ្លៃ ខណៈពេលដែលផ្លូវជាតិផ្តល់សេវាដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងរហ័ស។
ផែនការនេះបានគូសបញ្ជាក់ពីភារកិច្ចជាប្រាំផ្នែក ដែលរួមមានការប្រើប្រាស់ធនធានដែលពឹងផ្អែកខ្លាំង និងសន្សំសំចៃ ការអភិវឌ្ឍន៍បៃតង និងកាបូនទាប ការអភិវឌ្ឍន៍ដែលជំរុញដោយការបង្កើតថ្មី សមាហរណកម្មឧស្សាហកម្ម និងការគ្រប់គ្រងហានិភ័យបំណុលរបស់រដ្ឋាភិបាលមូលដ្ឋាន។
លោក Meng បានមានប្រសាសន៍ថា “ការសាងសង់ផ្លូវជាតិនឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការវិនិយោគ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពសេដ្ឋកិច្ច”។
លោកMeng បានបន្ថែមទៀតថា ការកែលម្អសមត្ថភាពសេវាកម្ម និងប្រសិទ្ធភាពប្រតិបត្តិការ នៃបណ្តាញផ្លូវជាតិ នឹងធ្វើឱ្យលែងស្ទះខ្សែស ង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ និងនិរន្តរភាពដល់ការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេស៕