កិច្ចព្រមព្រៀង RCEP និង CCFTAជំរុញដល់ការអភិវឌ្ឍន៍E-commerce នៅកម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: អ្នកជំនាញបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានផ្តល់ការជំរុញដល់ឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិក ដែលកំពុងដំណើរការនៅកម្ពុជា។

ទំហំពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជា បានកើនឡើងដល់៩៧០លានដុល្លារក្នុងឆ្នាំ២០២១ ពោលគឺកើនឡើង១៩ភាគរយ ពី៨១៣លានដុល្លារក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់ iTrade Bulletin របស់ក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិកបានរីកដុះដាលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ​សារការអភិវឌ្ឍន៍យ៉ាងរហ័សនៃបច្ចេកវិទ្យា និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃអ្នកប្រើប្រាស់អ៉ីនធឺណេត។

ជាងនេះទៅទៀត កិច្ចព្រមព្រៀងចំនួន២ RCEP និង CCFTA ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២បានបញ្ចូលកម្លាំងរុញច្រានថ្មី ទៅក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។

លោកប៉ែន សុវិជាតិ បានមានប្រសាសន៍ថា “ពាណិជ្ជកម្មអេឡិចត្រូនិក គឺជាវិស័យដ៏មានសក្តានុពលមួយ ដើម្បីជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជាក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាត”។

លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ប្រព័ន្ឋE-commerce បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគ្មានអ្វីគួរឱ្យសង្ស័យទេថាកំណើននេះ នឹងបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here