អាមេរិកនៅមិនទាន់សម្រេចថានរណានឹងចូលរួមកិច្ចប្រជុំកំពូលApec នៅប្រទេសថៃ

ដោយ: លាងហួរ

អាមេរិក: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា លោកនៅតែមិនអាចបញ្ជាក់ថា តើលោកប្រធានាធិបតី ចូបៃដិន នឹងចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ក្នុងខែវិច្ឆិកានោះទេ។

លោកBlinken បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានលោកជួបជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដែលបានបង្ហាញថាលោកចង់ឃើញ វត្តមានលោក ចូបៃដិន នៅក្នុងកិច្ចប្រជុំកំពូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប្រាយុទ្ធ បាននិយាយថា លោកចង់ឃើញប្រធានាធិបតីអាមេរិកនៅក្នុងកិច្ចប្រជុំកំពូល ដើម្បីឲ្យតំណែងប្រធាន Apec អាចប្រគល់ទៅដោយរលូន។

ជាមួយគ្នានេះដែរ ប្រទេសចិនក៏បានបញ្ជាក់នាពេលថ្មីៗនេះថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងចូលកិច្ចប្រជុំដ៏សំខាន់នេះ។

កិច្ចប្រជុំកំពូល Apec នឹងប្រមូលផ្តុំមេដឹកនាំពិភពលោក នៅថ្ងៃទី១៨ដល់ទី១៩ខែវិច្ឆិកា ហើយប្រសិនបើលោកចូ បៃដិន ចូលរួមនោះ នេះនឹងក្លាយជាលើកទីមួយហើយ ដែលមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនឹងមកទល់មុខគ្នានៅប្រទេសថៃ។

កិច្ចប្រជុំនេះ នឹងមានសារៈសំខាន់បន្ថែមទៀត ទាក់ទងនឹងភាពតាន​តឹងរវាងសហរដ្ឋអាមេរិក និងចិន។

លោក Blinken បានធ្វើដំណើរទៅកាន់ប្រទេសថៃ នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ហើយលោកគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូនៅថ្ងៃចន្ទ ដើម្បីចូលរួមរំលែកទុក្ខ ចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe៕

LEAVE A REPLY

Please enter your comment!
Please enter your name here