ប្រទេសចិនរឹតបន្តឹងច្បាប់លើអាជីវកម្មកាតឥណទានតម្លៃ១,៣ពាន់ ពាន់លានដុល្លារ

ដោយ: លាងហួរ

ប្រទេសចិន: រដ្ឋាភិបាលចិនបានចេញច្បាប់តឹងរ៉ឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីគ្រប់គ្រងអាជីវកម្មកាតឥណទាន ដែលមានតម្លៃទឹកប្រាក់រហូតដល់១,៣ពាន់ពាន់លានដុល្លារ។

ច្បាប់នេះជំរុញឱ្យអ្នកផ្តល់ប្រាក់កម្ចី ឱ្យអនុវត្តយុទ្ធសាស្រ្តកំណើន ប្រកបដោយការប្រុងប្រយ័ត្ន និងតាមដានហានិភ័យឱ្យកាន់តែម៉ត់ចត់។

ធនាគារក៏ត្រូវបានហាមឃាត់ មិនឱ្យប្រើប្រាស់ចំនួនប័ណ្ណឥណទានដែលបានចេញរឺផ្សារហ៊ុន ជារង្វាស់ប្រតិបត្តិការសំខាន់ ហើយតម្រូវឱ្យកំណ​ត់ចំនួនកាត ដែលអសកម្មនៅត្រឹម២០ភាគរយនៃចំនួនសរុប។ នេះបើយោងតាមច្បាប់ ដែលចេញផ្សាយរួមគ្នាដោយធនាគារកណ្តាលរបស់ប្រទេសចិន និងនិយតករធនាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួន ដែលអមជាមួយនឹងការចេញផ្សាយច្បាប់ថ្មីថា អាជីវកម្មកាតឥណទានរបស់ចិនបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការទូទាត់ និងការប្រើប្រាស់។

និយ័តករបាននិយាយថា ថ្មីៗនេះ ធនាគារមួយចំនួនមានភាពធូររលុងក្នុងការគ្រប់គ្រងហានិភ័យ និងបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។

ធនាគារចិនបានចេញប័ណ្ណឥណទាន សរុបចំនួន៨០០លានកាតគិតត្រឹមដំណាច់ឆ្នាំ ២០២១ជាមួយនឹងប្រាក់កម្ចី ដែលមិនទាន់ចេញសរុបមានចំនួន៨,៦២ពាន់ពាន់លានយ័ន(១,២៩ពាន់ពាន់លានដុល្លារ) នេះបើយោងតាមធនាគារប្រជាជននៃប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here