ប្រទេសថៃស្នើកញ្ចប់ថវិកាជាង២៨លានដុល្លារ ដើម្បីជំរុញនិងស្តារវិស័យទេសចរណ៍ឱ្យស្ទុះងើបឡើងវិញ

ដោយ៖ លាងហួរ

ប្រទេសថៃ៖ អាជ្ញាធរទេសចរណ៍ថៃ (TAT)មានគោលបំណងស្នើសុំថវិកាជាង២៨លានដុល្លារអាមេរិកពីរដ្ឋាភិបាលដើម្បីស្តារឧស្សាហកម្មទេសចរណ៍ទាំងមូលរបស់ប្រទេសថៃឱ្យងើបឡើងវិញ។

លោក Yuthasak Supasorn  អភិបាលអាជ្ញាធរទេសចរណ៍ថៃ (TAT) បានមានប្រសាសន៍ថា ថវិកាស្នើសុំនេះនឹងជួយឱ្យទីភ្នាក់ងារសម្រេចបាននូវគោលដៅ នៃការបង្កើតប្រាក់ចំណូលទេសចរណ៍ ចំនួនជាង៤១ពាន់លានដុល្លារ ដែលស្មើនឹង៥០ភាគរយ នៃប្រាក់ចំណូលទេសចរណ៍ មុនពេលវិបត្តិកូវីដ១៩ នៅឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ក្នុងកញ្ចប់ថវិកាចំនួន១,០៣ពាន់លានបាត(ជាង២៨លានដុល្លារអាមេរិក) ក្នុងនោះ ទឹកប្រាក់៤៣២លានបាតនឹងត្រូវប្រើប្រាស់សម្រាប់ផលិតផលទេសចរណ៍ និងអាជីវកម្ម  ទឹកប្រាក់៤៥០លានបាត សម្រាប់ទីផ្សារក្នុងស្រុក  ទឹកប្រាក់៥០លានបាត សម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក  និងទឹកប្រាក់១០៣,៧៥លាន សម្រាប់ទីផ្សារអឺរ៉ុប។

លោកបានចង្អុលបង្ហាញថា ប្រទេសថៃអាចបាត់បង់ប្រាក់ចំណូលទេសចរណ៍ ចំនួន២៦៥ពាន់លានបាត ប្រសិនបើអាជ្ញាធរទេសចរណ៍ថៃ(TAT) មិនទទួលបានថវិកា ដែលស្នើសុំពីរដ្ឋាភិបាល។

លោកបានបន្ថែមថា បញ្ហានេះស្របតាមការលើកឡើងរបស់លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ដោយលោកថា ប្រសិនបើយើងធ្វើសង្គ្រាម យើងត្រូវតែមានអាវុធរបស់យើង។

លោក Yuthasak បន្ថែមថាអាជ្ញាធរទេសចរណ៍ថៃ (TAT) នឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយដើម្បីបង្កើនប្រាក់ចំណូលពីទេសចរណ៍ចំនួន១០,៨លាននៅឆ្នាំនេះ។

លោកបានបន្ថែមទៀតថាអាជ្ញាធរទេសចរណ៍ថៃ(TAT)នឹងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ថៃ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ដើម្បីធានាថាទីភ្នាក់ងារនេះនឹងសម្រេចបានប្រាក់ចំណូលចំនួន១០,៨លាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here