រយៈពេល៦ខែអគ្គនាយកដ្ឋានគយរកចំណូលបានជិត១,៣ពាន់លានដុល្លារអាមេរិក

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ រាប់ចាប់ពីខែមករា ដល់ដំណាច់ខែមិថុនាឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានសរុបប្រមាណ១.២៩៣លានដុល្លារអាមេរិក ដែលស្មើនឹងពាក់កណ្ដាល នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោកគុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា តាមរយៈតួលេខនៃចំណូលនេះ បានឆ្លុះបង្ហាញពីសកម្មភាពនាំចូលនាំចេញទំនិញរបស់កម្ពុជា ក្នុងឆ្នាំ២០២២នេះ ចាប់ផ្ដើមមានសកម្មភាពឡើងវិញ ក្រោយពីរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ។

លោកបន្តថា តួលេខនៃប្រាក់ចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល១ឆមាសនេះ គឺស្មើនឹងពាក់កណ្ដាល នៃច្បាប់ស្ដីពីហិរញ្ញវត្ថុកំណត់ សម្រាប់ឆ្នាំ២០២២ ដូច្នេះនៅក្នុងឆ្នាំ២០២២នេះ ផែនការរបស់គយ និងរដ្ឋាករកម្ពុជា នឹងអាចសម្រេចបានទៅតាមច្បាប់កំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តទៀតថា ប្រភពចំណូលសំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  គឺបានមកពីចំណូលពន្ធអាករលើយានយន្ត ដែលមានប្រមាណ៤៣ភាគរយ នៃចំណូលសរុប និងចំណូលពន្ធអាករលើរថយន្ត ដែលមានប្រមាណរហូត៤០ភាគរយ នៃចំណូលអាករសរុប។

លោកបន្ថែមថា គិតត្រឹមដំណាច់ខែមិថុនា២០២២នេះដែរ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានប្រមូលបានចំណូលពីរថយន្តអត់ពន្ធ ទាំងចង្កូតឆ្វេង និងចង្កូតស្ដាំច្រកក្រោមផ្លាកលេខផ្សេងៗ ប្រមាណ៧៦លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះក៏ជាការចូលរួមចំណែកដល់ចំណូលរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here