វៀតណាមនិងកូរ៉េខាងត្បូងគ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់១០០ពាន់លានដុល្លារនៅឆ្នាំ២០២៣

ដោយ: លាងហួរ

ហាណូយ: រដ្ឋាភិបាលវៀតណាមបានប្រកាសថា វៀតណាមនិងកូរ៉េខាងត្បូង មានគោលបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឱ្យដល់១០០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ និងដល់១៥០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ពោលគឺកើនឡើងពី៧៨ពាន់លានដុល្លារកាលពីឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា គោលដៅពាណិជ្ជកម្មត្រូវបានព្រមព្រៀងគ្នា ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ ព្ទរវាងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo និងសមភាគីវៀតណាមលោក Pham Minh Chinh កាលពីល្ងាចថ្ងៃអង្គារ។ ក្នុងការសន្ទនាគ្នានេះលោកHanនិង លោកChinhក៏បានព្រមព្រៀងគ្នា ក្នុងការស្វែងរកវិធីកាត់បន្ថយគម្លាតរវាងពាណិជ្ជកម្មទ្វេភាគី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសកូរ៉េខាងត្បូង គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាម និងជាប្រភពដ៏ធំបំផុតនៃការវិនិយោគផ្ទាល់ ពីបរទេសចូលមកក្នុងប្រទេសវៀតណាម ដែលរួមមានSamsung Electronics គឺជាក្រុមហ៊ុនវិនិយោគបរទេសដ៏ធំបំផុត តែមួយគត់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

យោងតាមទិន្នន័យគយវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបានជួបប្រទះឱនភាពពាណិជ្ជកម្ម ក្នុងទំហំទឹកប្រាក់៣៤ពាន់លានដុល្លារជាមួយកូរ៉េខាងត្បូងកាលពីឆ្នាំ២០២១។

ការនាំចូលសំខាន់ៗរបស់វៀតណាមពីកូរ៉េខាងត្បូង រួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន លោហធាតុ ប្លាស្ទិក ក្រណាត់ និងឥន្ធនៈ ក្នុងអំឡុងការសន្ទនាគ្នានេះ លោកHa និងលោកChinh ក៏បានចែករំលែកទ ស្សនៈអំពីសារៈសំខាន់ នៃការរក្សាសន្តិភាព និងស្ថិរភាព និងសុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here