ផ្សារហ៊ុនអាស៊ីដាំក្បាលចុះ ខណៈប្រាក់ដុល្លារបានហក់ឡើងយ៉ាងខ្លាំង

ដោយ: លាងហួរ

តូក្យូ:ផ្សារហ៊ុនអាស៊ីបានដាំក្បាលចុះ ខណៈប្រាក់ដុល្លារបានឈរនៅកម្រិតខ្ពស់ អស់រយៈពេលពីរទសវត្សរ៍លើសប្រាក់អឺរ៉ូនៅថ្ងៃពុធនេះ ដែលនាំឱ្យវិនិយោគិនមានក្តីបារម្ភថា ទ្វីបនេះកំពុងទាញពិភពលោក ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។

ខណៈពេលនេះតម្លៃប្រេង និងផ្សារហ៊ុនអឺរ៉ុប បានព្យាយាមរក្សាស្ថិរភាព ក្រោយពីបានដាំក្បាលចុះ ដែលតម្លៃប្រេងឆៅBrent បានកើនឡើង ១,៤%ដល់១០៤,១៨ក្នុងមួយបារ៉ែល។

សន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់MSCI នៅខាងក្រៅប្រទេសជប៉ុនបានដាំក្បាលចុះ០,៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុន បានដាំក្បាលចុះ០,៨៨ភាគរយ ជាការខាតបង់លើកដំបូងរបស់ខ្លួនប្រចាំសប្តាហ៍។

អនាគតរបស់ផ្សារហ៊ុនS&P 500 បានដាំក្បាលចុះ០,២ភាគរយ ទោះបីជាសន្ទស្សន៍ផ្សារហ៊ុនEuro STOXX 50 នាពេលអនាគតបានហក់ឡើង១,៨ភាគរយក៏ដោយ។

សន្ទស្សន៍ផ្សារហ៊ុនHang Sengរបស់ហុងកុងបានដាំក្បាលចុះ០,៤២ភាគរយ ខណៈដែលផ្សារហ៊ុនchinese blue chipsរបស់ចិនបានដាំក្បាលចុះ០,៧ភាគរយ។

ក្នុងពេញមួយយប់សន្ទស្សន៍ផ្សារហ៊ុនSTOXX 600 របស់អឺរ៉ុបបានដាំក្បាលចុះ២ភាគរយ ហើយប្រាក់អឺរ៉ូបានធ្លាក់ចុះច្រើនជាង១,៥ភាគរយ មកនៅត្រឹម១,០២៣៦ដុល្លារ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីចុងឆ្នាំ២០២២មក។

ភាពមិនប្រាកដប្រជា លើការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុប បានធ្វើឱ្យតម្លៃឧស្ម័នហក់ឡើង។តម្លៃឧស្ម័នBenchmark Dutchបានកើនឡើងទ្វេដងចាប់តាំងពីពាក់កណ្តាលខែមិថុនា។

នៅក្នុងទីក្រុងតូក្យូ ផ្សារហ៊ុនរបស់ក្រុមហ៊ុនពាណិជ្ជកម្មទំនិញ Mitsui & Coនិង Mitsubishi Corpបានដាំក្បាលចុះជាង៥ភាគរយ ក្រោយពីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នទៅកាន់ប្រទេសជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here