សិក្សាពីមូលដ្ឋានសំខាន់ៗចំ​នួន១០ ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ

ដោយៈ លក្ខិណា

ភ្នំពេញៈ មនុស្សជាច្រើនដែលរារែក ក្នុងការបណ្ដាក់ទុនវិនិយោគហើយកត្តាមួយដែលសំខាន់ និងរារាំងដល់ការវិនិយោគរបស់មនុស្ស គឺហានិភ័យ និងខ្លាចខាត។

ថ្ងៃនេះយើងនឹងបង្ហាញពីគន្លះមួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ ឱ្យនៅទាបបំផុត។

១. វិនិយោគលើប្រភេទខុសៗគ្នា ៖ ចម្រុះការវិនិយោគទៅតាមប្រភេទផ្សេងៗ រវាងភាគហ៊ុន មូលបត្របំណុល កាក់គ្រីបតូ អចលនទ្រព្យ ។ល។ ហើយកុំវិនិយោគទាំងអស់ ទុកសាច់ប្រាក់ក្នុងដៃផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. តាមដានទីផ្សារឲ្យបានទៀងទាត់ ៖ ដើម្បីដឹងថាទីផ្សារមានការធ្លាក់ចុះ ឬឡើង តើគួរលក់ឬអត់។

៣. ដឹងពីកាលកំណត់វិនិយោគ៖ អាចជារយៈពេលខ្លីចាប់ពី៣ ទៅ៦ខែសម្រាប់ហានិភ័យខ្ពស់ ឬរយៈពេលវែងពី៣ឆ្នាំ ទៅ៥ឆ្នាំសម្រាប់ហានិភ័យទាប។

៤. កំណត់អតិបរមានៃការខាតបង់៖ កំណត់តម្លៃទាបបំផុត ដែលអ្នកអាចទទួលយកបាន ដើម្បីឲ្យដឹងពីពេលដែលគួរលក់ ឬផ្អាកការវិនិយោគមួយនោះ។

៦. កុំវិនិយោគទៅតាមអារម្មណ៍ ៖ វាអាចធ្វើឲ្យយើងទិញ ចូលពេលទីផ្សារកំពុងឡើងថ្លៃ ដោយសារភាពលោភលន់ ឬលក់ចេញពេលទីផ្សារកំពុងធ្លាក់ចុះដោយសារភាពភ័យខ្លាច។

៦. កុំខ្ចីលុយគេយកមកវិនិយោគ៖ កុំឃើញទីផ្សារឡើងខ្ចីលុយគេមកវិនិយោគ ដោយសារចង់ចំណេញ ព្រោះវាអាចក្លាយជាបំណុលអាក្រក់។

៧. វិនិយោគតែចំនួនប្រាក់ថេរជាប្រចាំ ៖ ធ្លាប់កំណត់ដាក់លុយវិនិយោគប៉ុណ្ណា ដាក់តែប៉ុណ្ណឹងទៅ កុំវិនិយោគចុះឡើង ឬលោភលន់ទៅតាមស្ថានភាពទីផ្សារ។

៨. កំណត់ចំនួនលុយចំណេញដែលអ្នកចង់បាន៖ ពេលដែលចំណេ​ញលើសពីលុយដើមដែលបានវិនិយោគហើយ គួរដកលុយដើមចេញ។ បន្ទាប់មកវិនិយោគតែលុយ ចំណេញបានហើយ បើទោះបីខាតលុយនោះអស់ ក៏យើងអត់អស់អីដែរ។

៩. វិនិយោគត្រឹមអ្វីដែលខ្លួន មានលទ្ធភាពបាត់បង់៖ កុំវិនិយោគលុយដែលត្រូវការចាំបាច់ប្រចាំថ្ងៃ វិនិយោគតែមួយភាគនៃលុយ ដែលនៅសល់ ដើម្បីចៀសវាងធ្លាក់ខ្លួនក្រដោយសារការវិនិយោគខុស។

១០. ចៀសវាងលើការវិនិយោគណា មានហានិភ័យខ្ពស់៖ កុំដាក់លុយច្រើន ក្នុងវិនិយោគណាដែលមានហានិភ័យខ្ពស់។

ទាំងនេះគ្រាន់តែជាគន្លះខ្លះៗ សម្រាប់ជាទុនក្នុងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ តែវាក៏អាស្រ័យលើកត្តាមួយចំនួន ដែលអាចកាត់បន្ថយនូវហានិភ័យក្នុងការវិនិយោគផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here