ទីផ្សារE-commerceនៅកម្ពុជាមានកំណើនយ៉ាងឆាប់រហ័សក្នុង អំឡុងពេលជំងឺកូវីដ១៩

ដោយ: លាងហួរ

ភ្នំពេញ: ទីផ្សារE-commerceរបស់កម្ពុជា បានកើនឡើងដល់៩៧០លានដុល្លារកាលពីឆ្នាំមុន កើនឡើង១៩ភាគរយ ពី៨១៣លានដុល្លារ ក្នុងឆ្នាំ២០២០នេះបើយោងតាម   iTrade Bulletin របស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយនាពេលថ្មីៗនេះ។

ប្រាក់ចំណូលរបស់E-commerce គឺភាគច្រើនបានមកពីម៉ូដទាន់សម័យ ដែលស្មើនឹង២៦៣,៣លានដុល្លារអាមេរិក បន្ទាប់មកគឺអេឡិចត្រូនិក (២៥៤,៤លានដុល្លារ) សម្រស់ សុខភាព ការថែទាំផ្ទាល់ខ្លួន និងគ្រួសារ (២៣០,៥ លានដុល្លារ)  ប្រដាប់ក្មេងលេង ចំណង់ចំណូលចិត្ត(៦៣លានដុល្លារ);  អាហារ និងភេសជ្ជៈ (១០១,៥ លានដុល្លារ); គ្រឿងសង្ហារិម(៤៦,៣លានដុល្លារ) និងប្រព័ន្ធផ្សព្វផ្សាយ (១១លានដុល្លារ)។

ការបញ្ជាទិញ៥៥ភាគរយ នៃE-commerce ត្រូវបានគេដាក់លក់តាមរយៈអ៊ីនធឺណិតនៅលើកុំព្យូទ័រលើតុ ហើយនៅសល់ប៉ុន្មានភាគរយទៀតនៅលើថាប្លេតឬស្មាតហ្វូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គេបានព្យាករណ៍ថា នៅឆ្នាំ២០២៥ប្រាក់ចំណូល ដែលទទួលបានពីE-commerce នៅកម្ពុជានឹងឈានដល់១,៧៨ពាន់លានដុល្លារអាមេរិក។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិក បានរីកដុះដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា កំណើនអ្នកប្រើប្រាស់អ៊ីនធឺណេតលឿន និងជំងឺរាតត្បាតកូវីដ១៩។

លោកប៉ែន សុវិជាតិបានមានប្រសាសន៍បន្តថា យើងមើលឃើញថា E-commerce ជាវិស័យសក្តានុពលមួយ ដើម្បីជួយជំរុញការស្ទុះងើបសេដ្ឋកិច្ចរបស់យើង ក្នុងរយៈពេលក្រោយការរាតត្បាតជំងឺកូវីដ១៩។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ E-commerce បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគ្មានការងឿងឆ្ងល់ទេថា កំណើននេះនឹងបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

លោកបានបន្ថែមថា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពនៃពាណិជ្ជកម្មអេឡិចត្រូនិក កម្ពុជាបានអនុម័តច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងច្បាប់ការពារអ្នកប្រើប្រាស់នៅឆ្នាំ 2។២០១៩ និងច្បាប់ស្តីពីការប្រកួតប្រជែងនៅឆ្នាំ២០២១ ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិកនៅឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here