ក្រសួងទេសចរណ៍ “ស្រលាញ់បាត់ដំបង ស្រលាញ់គ្រប់យ៉ាង នៃខេត្តនេះ”

ដោយៈ ម៉ាលីនណា

       បាត់ដំបងៈ ឱបាត់ដំបងបណ្តូលចិត្តអើ់យ បងសុំកៀកកើយ អូនកុំប្រកែក បើអូនប្រកាន់ទ្រូងបងនឹងបែក….ស្រលាញ់បាត់ដំបង ស្រលាញ់គ្រប់យ៉ាងនៃខេត្តនេះ។

ជាមួយនឹងសម្រស់ អនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងរាយរ៉ាប់ពុំអស់ក្នុងទំនុកច្រៀង ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើត ជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍​សាត់ ខាងលិចជាប់ខេត្តប៉ៃលិន។

ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំណោម​ខេត្តទាំង​អស់​ នៃព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ប្រាសាទ​បុរាណ​ជាច្រើន​ស្ថាបនា​រាយ​ប៉ាយ​លើភ្នំ លើទួល និង​តំបន់​លិចទឹក​ ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។

ទាំងតំបន់ទេសចរណ៍ •ការរស់នៅរបស់ប្រជាជននៅទីនេះ •សិល្បៈ •វប្បធម៌ •ប្រពៃណី •ម្ហូបអាហារ។

*ទាំងនេះគ្រាន់តែជាផ្នែកខ្លះៗ នៃបាត់ដំបងតែប៉ុណ្ណោះ នៅមានកន្លែងស្អាតៗ និងប្លែកភ្នែកជាងនឹងទៀតដែលadminមិនទាន់ទៅដល់…៕

LEAVE A REPLY

Please enter your comment!
Please enter your name here