ធនាគារវិនិយោគអឺរ៉ុបរៃអង្គាសប្រាក់បាន១០៤ពាន់លានដុល្លារដើម្បីជួយស្តារប្រទេសអ៊ុយក្រែនឡើងវិញ

ដោយ: លាងហួរ

អឺរ៉ុប: ធនាគារវិនិយោគអ៊ឺរ៉ុប ដែលជាធនាគារផ្តល់ប្រាក់កម្ចីរបស់សហភាពអឺរ៉ុប កំពុងស្នើសុំរចនាសម្ព័ន្ធមូលនិធិ ដែលធ្លាប់ប្រើពីមុនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញជាមួយនឹងការវិនិយោគ មានទំហំរហូតដល់១០០ពាន់លានអឺរ៉ូ (១០៤,៣ពាន់លានដុល្លារ)នេះបើយោងតាមសារពត៌មានReuters។

ផែនការEU-Ukraine Gateway Trust Fund (E-U GTF) នឹងស្វែងរកការរួមចំណែកដំបូងចំនួន២០ពាន់លានអឺរ៉ូ ពីបណ្តាប្រទេសសហភាពអឺរ៉ុប និងថវិកាសហភាពអឺរ៉ុបក្នុងទម្រង់ជាជំនួយ កម្ចី និងការធានាពិសេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការនេះបានបញ្ជាក់ថា ការធានាពិសេសនឹងនាំឱ្យមានគម្រោងហេដ្ឋារចនាសម្ព័ន្ធសរុបប្រហែល១០០ពាន់លានអឺរ៉ូ ប្រហែលស្មើនឹងពាក់កណ្តាល នៃតម្រូវការបន្ទាន់បន្ថែមទៀតរបស់អ៊ុយក្រែន។

សំណើរបស់ធនាគារវិនិយោគអឺរ៉ុបEIB ត្រូវបានកំណត់ឱ្យបង្ហាញនៅថ្ងៃចន្ទ ដែលជាថ្ងៃដំបូងនៃសន្និសិទស្តីពី ការស្តារឡើងវិញអ៊ុយក្រែនអន្តរជាតិក្នុងប្រទេសស្វីស ដែលមានគោលបំណងផ្តល់ធនធាន ដល់អ៊ុយក្រែន និងជួយដល់ការស្តារប្រទេសឡើងវិញក្រោយភ្លើងសង្គ្រាម។

ធនាគារEIB កំពុងស្នើសុំមូលនិធិ ដែលនឹងដំណើរការដូចដែលប្រើក្នុងជំងឺរាតត្បាត ដើម្បីធានាការផ្តល់ហិរញ្ញប្បទាន ដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម។

ផែនការ E-U GTF អាចរួមចំណែកដល់ការកសាងស្ពានឡើងវិញ ឬជួសជុលសេវាទឹក ឬទឹកសំណល់ ជាពិសេសសម្រាប់ទីក្រុងដែលចំនួនប្រជាជនបានកើនឡើង ដោយសារតែការធ្វើចំណាកស្រុក ពីផ្នែកផ្សេងទៀតនៃអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ដែលប្រជាជនអ៊ុយក្រែនភៀសខ្លួនជៀសពីគ្រោះថ្នាក់។

ផែនការនេះក៏អាចផ្តោតលើការសម្រួល ដល់ការនាំចេញរបស់អ៊ុយក្រែន ឬលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងឌីជីថលរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here