ក្រសួងសាធារណៈការកំពុងរៀបចំគេហទំព័រគ្រប់គ្រងព៌តមាន និងទិន្នន័យទាក់ទងគុណភាពផ្លូវ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំ “គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ” នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision)។

កិច្ចប្រជុំនេះដឹកនាំដោយលោក ធូ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចពិភាក្សអំពីការរៀបចំ “ គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ ” របស់មុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ដោយមានចូលរួមពីក្រុមការងារបច្ចេកទេស ត្រួតពិនិត្យគុណភាពផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានបច្ចេកទេស និងក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា នៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរមតិយោបល់ ក៏ដូចផ្តល់ធាតុចូលសំខាន់ៗបន្ថែម ដល់ការអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) មុននឹងដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ។ ការរៀបចំអភិវឌ្ឍមុខងារថ្មីនេះ ដើម្បីពង្រឹងគុណភាពផ្លូវតាមស្តង់ដារបច្ចេកទេស និងធានាដល់ការគ្រប់គ្រង ការអនុវត្តការងារត្រួតពិនិត្យគុណភាពបច្ចេកទេសជួសជុល ថែរទាំ និងសាងសង់ផ្លូវ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំក្រសួង ក្នុងការតាមដានការងារគុណភាពផ្លូវ តាមរយៈការងារត្រួតពិនិត្យគុណភាព។

គិតមកត្រឹមពេលនេះ ការរៀបចំគំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ” នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) សម្រេចបាន ៧០%ភាគរយហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here