ការកំណត់តម្លៃប្រេងរុស្ស៊ីពីG7 នឹងជំរុញឱ្យតម្លៃប្រេងសកលកាន់តែហក់ឡើងខ្លាំង

ដោយ: លាងហួរ

ប្រទេសរុស្ស៊ីៈ លោកAlexander Novakឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ុនប៉ងកំណត់តម្លៃប្រេង របស់រុស្ស៊ី អាចនាំឱ្យមានអតុល្យភាពនៅក្នុងទីផ្សារ និងជំរុញឱ្យតម្លៃប្រេងកាន់តែឡើងថ្លៃ។
លោកNovakបាននិយាយថា តម្លៃប្រេងរបស់រុស្ស៊ី អាចជំរុញឱ្យតម្លៃប្រេងសកលឡើងថ្លៃ។

ការអត្ថាធិប្បាយរបស់លោកNovak បានធ្វើឡើងក្រោយពីមេដឹកនាំប្រទេសG7 បានឯកភាពគ្នាកាលពីថ្ងៃអង្គារ ដើម្បីស្វែងរកលទ្ធភាពនៃការកំណត់តម្លៃនាំចូល បណ្តោះអាសន្នលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី រួមទាំងប្រេងរុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកNovakបានបន្តថា “មធ្យោបាយរបស់G7នេះ គឺជាការប៉ុនប៉ងមួយផ្សេងទៀត ដើម្បីជ្រៀតជ្រែកចូលទៅក្នុងយន្តការទីផ្សារ ដែលអាចនាំទៅរកភាពមិនស្មើគ្នានៃទីផ្សារ ឱនភាព ដែលនឹងនាំឱ្យមានការកើនឡើងតម្លៃប្រេងកាន់តែខ្លាំង”។

ក្រុមមន្ត្រីសហភាពអឺរ៉ុប បានប្រាប់សារពត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាល្លឺម៉ង់ និងរដ្ឋាភិបាលសហភាពអឺរ៉ុបផ្សេងទៀតមានការប្រុងប្រយ័ត្នចំពោះគំនិតនេះ។

លោកNovakបានបន្ថែមទៀតថា បរិមាណដ៏ច្រើននៃផលិតផលប្រេង និងឧស្ម័នរបស់រុស្ស៊ី បានបញ្ជូនទៅកាន់ទីផ្សារអាស៊ីឡើងវិញ ដែលអនុញ្ញា​តឱ្យទីក្រុងម៉ូស្គូ ស្តារផលិតកម្មប្រេងរបស់ខ្លួន ក្នុងខែមិថុនារហូតដល់៩,៩លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានឃើញនៅក្នុងខែមីនា និងខែមេសា។

អ្នកវិភាគបាននិយាយថា ប្រទេសរុស្ស៊ីត្រូវការលក់តម្លៃប្រេង១០០ដុល្លារក្នុងមួយបារ៉ែល ដើម្បីរក្សាតុល្យភាពថវិកា ដែលបច្ចុប្បន្នប្រេងរបស់រុស្ស៊ីកំពុងលក់មានតម្លៃ ប្រហែល១១១ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here