គម្រោងផ្លូវដែកឡាវ-វៀតណាមនឹងតភ្ជាប់ទីក្រុងវៀងច័ន្ទជាមួយ ទីក្រុងថាក់កេក

ដោយ: លាងហួរ

ប្រទេសឡាវ:រដ្ឋាភិបាលឡាវបានបើកភ្លើងបៃតង លើការសិក្សាលទ្ធភាពសម្រាប់គម្រោងសាងសង់ផ្លូវដែក ដែលនឹងតភ្ជាប់រដ្ឋធានីវៀងចន្ទន៍ ជាមួយទីក្រុងថាក់កេក ក្នុងខេត្តខាំមួនជាមួយប្រទេសវៀតណាម។

សារព័ត៌មាន Lao Economic Daily បានរាយការណ៍ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ត្រូវបានធ្វើឡើងកាលពីម្សិលមិញរវាងរដ្ឋាភិបាលឡាវ និងក្រុមហ៊ុន Petrotrade Lao Public Company (PetroTrade) នៅក្រសួងផែនការ និងវិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះត្រូវបានគេស្គាល់ថា ជាគម្រោងផ្លូវដែកឡាវ-វៀតណាម (LVRP) នឹងឃើញការតភ្ជាប់ផ្លូវដែកតែមួយរវាងឡាវ និងវៀតណាម។

ផ្លូវដែកអគ្គិសនីល្បឿនលឿនតម្លៃ៥ពាន់លានដុល្លារ នឹងដំណើរការសាងសង់ ដែលមានប្រវែងប្រហែល៤៥២គីឡូម៉ែត្រ ហើយគំរោងនេះនឹងអនុញ្ញាតឱ្យមានក្បាលរថភ្លើងអគ្គិសនី។

ក្នុងដំណាក់កាលដំបូង ផ្លូវរថភ្លើងនឹងតភ្ជាប់ទីក្រុងថាក់កេក ក្នុងខេត្តខាំមួនប្រទេសឡាវ ជាមួយនឹងកំពង់ផែសមុទ្រ Vung Ang ក្នុងប្រទេសវៀតណាម ដែលមានចម្ងាយជាង១៣៩គីឡូម៉ែត្រ។

ក្នុងដំណាក់កាលទីពីរ ខ្សែរថភ្លើងនេះនឹងតភ្ជាប់ផ្លូវរថភ្លើងពីក្រុងថាក់កេក ទៅក្រុងវៀងចន្ទន៍ មានប្រវែង៣១២គីឡូម៉ែត្រ។

លោក Viengkhone Sitthixay បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា(MOU)នេះថា ក្រុមហ៊ុនរបស់លោក បានទទួលការជឿទុកចិត្តពីរដ្ឋាភិបាលឡាវក្នុងការវិនិយោគ និងអភិវឌ្ឍន៍គម្រោងមួយចំនួន។

លោកបានមានប្រសាសន៍ថា “គោលបំណងរួមនៃគម្រោងនេះ គឺដើម្បីរួមចំណែក ដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសឡាវ ពីប្រទេសគ្មានផ្លូវសមុទ្រ ទៅជាប្រទេសដែលមានទំនាក់ទំនងផ្លូវគោក”។ លោកបន្ថែមថា “វានឹងអនុញ្ញាតឱ្យមានសមាហរណកម្ម ការផ្គត់ផ្គង់ភស្តុភាររវាងឡាវ និងវៀតណាម ដែលជាផ្នែកមួយនៃគម្រោងតភ្ជាប់ភ័ស្តុភារឡាវ (LLL) ដោយភ្ជាប់កំពង់ផែសមុទ្រ Vung Ang ជាមួយផ្លូវដែកឡាវ-វៀតណាម កំពង់ផែស្ងួតថាណាឡេង និងឧទ្យានភស្តុភារវៀងច័ន្ទ”។

តាមរយៈការតភ្ជាប់ទៅកាន់មជ្ឈមណ្ឌលភស្តុភារ នៅទីក្រុងវៀងចន្ទន៍ ផ្លូវដែកថ្មីនេះ ក៏នឹងអនុញ្ញាតឱ្យមានទំនាក់ទំនងដឹកជញ្ជូន និងការដឹកជញ្ជូនកាន់តែជិតរវាងប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here