ដោយ: លាងហួរ
សេអ៊ូល: ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញ នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាឱនភាពពាណិជ្ជកម្ម សម្រាប់ខែទី៣ជាប់ៗគ្នានៅក្នុងខែមិថុនា ដោយសារកំណើននៃការនាំចូល ច្រើនជាងការនាំចេញ។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ឱនភាពពាណិជ្ជកម្ម មានទំហំទឹកប្រាក់២,៤៧ពាន់លានដុល្លារអាមេរិកនៅក្នុងខែមិថុនា ដោយស្ថិតក្នុងពណ៌ក្រហមរយៈពេល៣ខែ ចាប់តាំងពីខែមេសា។
វាជាលើកដំបូងក្នុងរយៈពេល១៤ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៨ដែលប្រទេសនេះ បានចុះបញ្ជីឱនភាពពាណិជ្ជកម្មរយៈពេល៣ខែជាប់ៗគ្នា។

ការនាំចេញបានកើនឡើង៥,៤ភាគរយ ធៀបនឹងឆ្នាំមុនដល់៥៧,៧៣ពាន់លានដុល្លារក្នុងខែមិថុនា ខណៈការនាំចូលកើនឡើង១៩,៤ភាគរយដល់៦០,២ពាន់លានដុល្លារ។
ការដឹកជញ្ជូនចេញ ទៅក្រៅប្រទេសបានបន្តកើនឡើង ក្នុងរយៈពេល២០ខែជាប់ៗគ្នា ប៉ុន្តែវាបានបង្ហាញពីការកើនឡើងមួយខ្ទង់ ក្នុងរយៈពេល១៦ខែបន្ទាប់ពីការកើនឡើងពីរខ្ទង់៕








