រដ្ឋាភិបាលអនុម័តគំរោងវិនិយោគថ្មីមួយទៀតតម្លៃ៣,៥លានដុល្លារ

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនថ្មីមួយ ដែលបានបោះទុនវិនិយោគប្រមាណ៣,៥លានដុល្លារអាមេរិក ក្នុងខេត្តកំពង់ស្ពឺ។

គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​បានឲ្យដឹងថា គម្រោងថ្មីនេះនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋ ក្នុងតំបន់បានចំនួន៧០០កន្លែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here