ធនាគារពិភពលោកព្យាករណ៍សេដ្ឋកិច្ចថៃនឹងកើនឡើង២,៩ភាគរយនៅឆ្នាំ២០២២

ដោយ៖ លាងហួរ

ប្រទេសថៃ៖ ធនាគារពិភពលោកបានព្យាករណ៍ថា អតិផរណាខ្ពស់ និងបំណុលគ្រួសារ នឹងក្លាយជាហានិភ័យសំខាន់ៗក្នុងការរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅឆ្នាំ២០២២នេះ។ នេះបើយោងតាមសារពត៌មាន The Nation Thailand ចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ។

ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងកើនឡើង២,៩ភាគរយនៅឆ្នាំនេះ ដោយសារឧស្សាហកម្មទេសចរណ៍ និងការប្រើប្រាស់ឯកជន ដែលបង្ហាញសញ្ញាវិជ្ជមាននៃការងើបឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះយ៉ាងណាក៏ដោយ មានផ្នែកមួយចំនួនគួរឱ្យព្រួយបារម្ភ គឺការកើនឡើងតម្លៃយ៉ាងឆាប់រហ័ស  និងបំណុលគ្រួសារ ដែលអាចជះផលប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចប្រទេសថៃ។

ទន្ទឹមនឹងនេះ ភាពតានតឹងជាសាកល បណ្តាលពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃជំងឺរាតត្បាត នៅក្នុងប្រទេសចិន ចាំបាច់ត្រូវតាមដានយ៉ាងដិតដល់ផងដែរ ដោយសារបញ្ហាទាំងពីរនេះ ប៉ះពាល់ដល់ការពឹងផ្អែកប្រេងរបស់ប្រទេសថៃ និងភាពងាយរងគ្រោះក្នុងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

លោក Kiatipong Ariyapruchya សេដ្ឋវិទូជាន់ខ្ពស់របស់ប្រទេសថៃ បានមានប្រសាសន៍ថា ប្រទេសថៃទាមទារវិធានការមួយចំនួន ដើម្បីគ្រប់គ្រងតម្លៃទំនិញឱ្យបាន។ ទន្ទឹមនឹងនេះ ទោះបីជាប្រព័ន្ធហិរញ្ញវត្ថុនៅតែមានស្ថេរភាពជារួមក៏ដោយ ហានិភ័យទាក់ទងនឹងការកើនឡើងនៃកម្រិតបំណុលសាជីវកម្ម និងគ្រួសារនៅតែមាន។

ធនាគារពិភពលោកបានព្យាករណ៍ថា អតិផរណារបស់ប្រទេសថៃ នឹងស្ថិតនៅកម្រិតខ្ពស់ត្រឹម៥,២ភាគរយនៅឆ្នាំ២០២២នេះ ជាមួយនឹងអតិផរណាស្នូលនៅ២,៣ភាគរយ មុននឹងធ្លាក់ចុះមកនៅត្រឹម២,២ភាគរយ នៅឆ្នាំក្រោយ។  ការនាំចេញទំនិញរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រា៤,១ភាគរយក្នុងឆ្នាំ២០២២៕
|

LEAVE A REPLY

Please enter your comment!
Please enter your name here