អគ្គនាយកដ្ឋានពន្ធដារអញ្ជើញក្រុមហ៊ុនចិនចំនួនពីរមកទូទាត់បំណុលពន្ធ

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញអគ្គនាយកក្រុមហ៊ុនចិនចំនួន២ ចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។

នេះបើតាមលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ។

អគ្គនាយកក្រុមហ៊ុនចិនទាំង២ រួមមាន លោក YAN XIAOBIN អគ្គនាយកក្រុមហ៊ុន ស្យុង យិន (ខេមបូឌា)ប៊ិ ថិកស្ថាយ៍ និងលោក CAI WEIMING អគ្គនាយកក្រុមហ៊ុន ឡាក់ឃី លី សាន់ ឡុង ហ្គាមេន ខូ អិធីឌី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យដឹងថា ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here