វៀតណាមទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបានជាង ១៤ពាន់លានដុល្លារនៅពាក់កណ្តាលឆ្នាំនេះ

ដោយៈ សុខុម

ហាណូយ: ក្រសួងផែនការ និងវិនិយោគ (MPI) របស់វៀតណាម បានប្រកាសថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ ប្រទេសវៀតណាម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) បានរហូតដល់ទៅជាង១៤ពាន់លានដុល្លារអាមេរិក។

ទិន្នន័យរបស់ក្រសួងនេះបានបង្ហាញថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ការវិនិយោគផ្ទាល់ពីបរទេស បានឈានដល់១៤,០៣ពាន់លានដុល្លារអាមេរិក ដោយកើនឡើងរហូតដល់៩១,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្នុងរយៈពេល៦ខែដំបូង ដើមឆ្នាំ២០២២ វិនិយោគិនបរទេសបានចាក់បញ្ចូលទុនវិនិយោគ ចូលទៅក្នុងឧស្សាហកម្មចំនួន១៨ ក្នុងចំណោមវិស័យសេដ្ឋកិច្ចជាតិសរុបទាំង២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះឧស្សាហកម្មកែច្នៃ និងផលិតកម្មបានបន្តនាំមុខគេ ជាមួយនឹងការវិនិយោគសរុបជិត៨,៨៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត៦៣% នៃទុនវិនិយោគសរុបដែលត្រូវបានចុះបញ្ជី។

វិស័យអចលនវត្ថុជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងដើមទុនវិនិយោគ សរុបជាង៣.១៥ពាន់លានដុល្លារអាមេរិក ស្មើនឹង២២.៥%នៃដើមទុនវិនិយោគសរុបដែលត្រូវបានចុះបញ្ជី។

បន្ទាប់មកគឺឧស្សាហកម្មព័ត៌មាន និងទំនាក់ទំនង សកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយនឹងទុនចុះវិនិយោគសរុប ដែលបានចុះបញ្ជី៨៥០លានដុល្លារអាមេរិក៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here