ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកស្ទុះងើបឡើងវិញធ្វើឱ្យផ្សារហ៊ុនអាស៊ីមានកំណើនខ្ពស់

ដោយ៖ លាងហួរ

អាស៊ី៖ ផ្សារហ៊ុនអាស៊ីបានងើបឡើង នៅថ្ងៃច័ន្ទនេះ ក្រោយពីភាគហ៊ុន Wallstreetរបស់សហរដ្ឋអាមេរិកបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង នៅចុងសប្តាហ៍មុន ដោយសារតម្លៃប្រេងនៅអាមេរិកបានធ្លាក់ចុះ និងមានការរឹតបន្តឹងទុនបម្រុង។​

អត្រាការប្រាក់រតនាគារនៅតែបន្តធ្លាក់ចុះ ហើយប្រាក់ដុល្លារបានធ្លាក់ចុះជិតដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាងមួយសប្តាហ៍ ខណៈដែលអ្នកវិនិយោគបានបន្តវាយតម្លៃ អំពីការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងសក្តានុពល ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនNikkei របស់ប្រទេសជប៉ុនបានកើនឡើង១,០៤ភាគរយ ខណៈដែលផ្សារហ៊ុនBenhmark របស់ប្រទេសអូស្ត្រាលីបានកើនឡើង១,៦៩ភាគរយ។

ផ្សារហ៊ុនBluechip របស់ប្រទេសចិនបានកើនឡើង០,៥៤ភាគរយ ហើយផ្សារហ៊ុនHang Seng របស់ហុងកុងបានកើនឡើង១,៤៦ភាគរយ។ ផ្សារហ៊ុនKospi របស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង១,៦៥ភាគរយ។ សន្ទស្សន៍ផ្សារហ៊ុនអាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនMSCI បានកើនឡើង១,៣១ភាគរយ។

យ៉ាងណាក៏ដោយអនាគតផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកចង្អុលបង្ហាញពីការធ្លាក់ចុះ០,២៥ភាគរយ នៅពេលដែលទីផ្សារហ៊ុនបើកឡើងវិញ។ កាលពីថ្ងៃសុក្រផ្សារហ៊ុនS&P500 បានកើនឡើងច្រើនជាង៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here