ក្រសួងសាធារណៈការគ្រោងដាក់ដំណើរការប្រព័ន្ឋផ្លាស់ប្តូរទិន្នន័យកំពង់ផែអេឡិកត្រូនិកនៅខែសីហា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមលក្ខណៈដាក់ដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការនេះបានប្រកាសនៅទីស្តីការក្រសួង ក្រោមអធិបតីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្រ្តី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងារគម្រោងប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យអេឡិចត្រូនិក កំពង់ផែ (Port EDI) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរដល់បណ្តា អង្គភាពជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួងទាំងអស់ ដែលខិតខំប្រឹងប្រែងជំរុញឱ្យការអភិវឌ្ឍប្រព័ន្ធ ផ្លាស់ប្ដូរទិន្នន័យកំពុងផែអេឡិចត្រូនិក (Port EDI) សម្រេចបានជោគជ័យ។

លោកក៏បានវាយតម្លៃខ្ពស់ផងដែរ ពីភាពជោគជ័យនៃការងារ របស់អគ្គនាយកដ្ឋានជំនាញ ដែលបានខិតខំ ដោយមានការសហការល្អពីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។

លោកបន្តថា បច្ចុប្បន្នក្រសួងបានផ្តោតជាសំខាន់លើការ អភិវឌ្ឍធនធាននៅខាងក្នុងក្រសួង ជាពិសេសមន្ត្រីរបស់ក្រសួង ដែលទទួលបានបណ្ដុះបណ្ដាលកន្លងមក មានបទពិសោធន៍ និងការអនុវត្តល្អ ដែលអាចរក្សាស្ថិរភាព ក៏ដូចជាធ្វើឱ្យប្រសើរឡើង ដល់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងជាមូលដ្ឋានទ្រទ្រង់ ការងារផ្តល់សេវារបស់ក្រសួង និងការងាររដ្ឋបាលផ្ទៃក្នុងក្រសួង។

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមលក្ខណៈផ្នែកបច្ចេកវិទ្យាដើម្បីចាប់ ផ្តើមអនុវត្តការប្រើប្រាស់ប្រព័ន្ធ Port EDI ដែលក្នុងនោះរួមមាន៖ ការទទួលខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូល ពីការបង់កម្រៃសេវាសាធារណៈ និងការត្រៀមលក្ខណៈផ្នែកបច្ចេកទេសដើម្បីដាក់ ដំណើរប្រព័ន្ធនេះនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here